វៀតណាមនិងបូលហ្គារីបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

(VOVWORLD) - នាថ្ងៃទី ២៧ មេសា ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅបូលហ្គារី របស់គណៈប្រតិភូរដ្ឋសភាវៀតណាម អនុប្រធានរដ្ឋសភា លោក Uong Chu Luu បានជួបធ្វើការជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បូលហ្គារី លោកស្រី Tsetska Tsacheva។ 
វៀតណាមនិងបូលហ្គារីបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ  - ảnh 1 វៀតណាមនិងបូលហ្គារីបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ 

នាថ្ងៃទី ២៧ មេសា ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅបូលហ្គារី របស់គណៈប្រតិភូរដ្ឋសភាវៀតណាម អនុប្រធានរដ្ឋសភា លោក Uong Chu Luu បានជួបធ្វើការជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បូលហ្គារី លោកស្រី Tsetska Tsacheva។ ថ្លែងមតិក្នុងជំនួបនេះ លោក  Uong Chu Luu បានសង្កត់ធ្ងន់ថា៖ លោកស្រី Tsacheva បានមានការរួមវិភាគទានដ៏សែនសំខាន់ក្នុងការពង្រឹងនិង ពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំង សង្ឃឹមថា៖ នាពេលខាងមុខ លោកស្រីនឹងបន្តរួមចំណែកក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីនិយាយរួមនិងផ្នែក យុត្តិធម៌និយាយដោយឡែក។ ក្នុងជំនួបសន្ទនាជាមួយអភិបាលរដ្ឋធានី Sofia របស់បូលហ្គារី លោកស្រី Yordanka Fandakova  លោក Uong Chu Luu បានវាយតំលៃខ្ពស់ចំពោះសក្តានុភាពសហប្រតិបត្តិការរវាង Sofia និងបណ្ដាខេត្ត ក្រុងរបស់វៀតណាមពិសេសគឺរដ្ឋធានីហាណូយនិងទីក្រុងហូជីមិញ។ អនុប្រធានរដ្ឋសភា Uong Chu Luu បានស្នើឲ្យថ្នាក់ដឹកនាំទីក្រុង Sofia មាន សកម្មភាពជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទេសចរណ៍រវាងភាគីទាំងពីរដូចជា ការរៀបចំសិក្ខាសាលាវេទិកាដើម្បីសហគ្រាសនៃប្រទេសទាំងពីរស្វែងរកព័ត៌មាន និងតម្រូវការរបស់ខ្លួន។ នាថ្ងៃទី ២៧ មេសា លោក Uong Chu Luu ក៏បានជួប សន្ទនាជាមួយប្រធានក្រុមសមាជិកសភាមិត្តភាពបូលហ្គារី-វៀតណាមផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ