វៀតណាមនិងបែលហ្ស៊ិកជំរុញខ្លាំងការនាំចូលកសិផលរបស់គ្នាទៅវិញទៅមក

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅសហភាពអឺរ៉ុប (EU) និងប៊ែលហ្សិករបស់ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនោះ នៅថ្ងៃទី ៨ ខែកញ្ញា រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Le Minh Hoan មានជំនួបជាមួយរដ្ឋមន្ត្រីសហព័ន្ធបែលហ្ស៊ិកទទួលបន្ទុកវណ្ណៈកណ្តាល អ្នកប្រកបរបរសេរី សហគ្រាសធុនតូច មធ្យម និងកសិកម្ម លោក David Clarinval។
វៀតណាមនិងបែលហ្ស៊ិកជំរុញខ្លាំងការនាំចូលកសិផលរបស់គ្នាទៅវិញទៅមក - ảnh 1រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Le Minh Hoan (កណ្ដាល)

នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី Le Minh Hoan បានស្នើឲ្យភាគីបែលហ្ស៊ិកបង្កលក្ខណៈងាយស្រួលសម្រាប់កសិ - រុក្ខ -ជលផលរបស់ប្រទេសទាំងពីរជ្រៀតចូលទីផ្សាររបស់គ្នាទៅវិញទៅមក។ បច្ចុប្បន្ន បែលហ្ស៊ិកគឺជាដៃគូពាណិជ្ជកម្ម កសិ - រុក្ខ -ជលផលដ៏សំខាន់ និងធំទី ៥ របស់វៀតណាមក្នុងប្លុក EU។ លោករដ្ឋមន្ត្រី Le Minh Hoan បានអះអាងថា វៀតណាមបានបង្កើតបរិយាកាសអំណោយផល ដើម្បីលើកទឹកចិត្តសហគ្រាសបែលហ្ស៊ិកធ្វើការវិនិយោគ សាជីវកម្ម តភ្ជាប់ផលិតកម្ម ធ្វើអាជីវកម្មលើវិស័យកសិកម្មនៅវៀតណាមលើគ្រប់ផ្នែកដែលបែលហ្ស៊ិកមានប្រៀបខ្លាំង។

ជាការឆ្លើយតប លោករដ្ឋមន្រ្តី David Clarinval មានគោលបំណងរួមសហការគ្នា ជំរុញការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូកសិកម្ម ក្នុងនោះ ជំរុញកិច្ចសហប្រតិបត្តិការយ៉ាងខ្លាំងក្លាអំពីការបណ្ដុះបណ្ដាល ការផ្ទេរប្រគល់បច្ចេកវិទ្យា ជំរុញការវិនិយោគឯកជន ក៏ដូចជាអភិវឌ្ឍន៍ប្រព័ន្ធ logistic បម្រើខ្សែសង្វាក់តម្លៃកសិកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ