វៀតណាមនិងបែលហ្ស៊ីកឯកភាពពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី

(VOVWORLD) -នាថ្ងៃទី ១៩ កញ្ញាក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារនៅប៊ែលហ្សីកនិងសហភាពអឺរ៉ុប ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vuong Dinh Hue បានអញ្ជើញជួបធ្វើការជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការងារនិងសេដ្ឋកិច្ចបែលហ្ស៊ីកលោក Kris Peeters ជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាប៊ែលហ្ស៊ីក លោក Christine Defraigne និងជួបសន្ទនាជាមួយអភិបាលតំបន់ Flanders លោក Geert Bourgeois ។
វៀតណាមនិងបែលហ្ស៊ីកឯកភាពពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី - ảnh 1វៀតណាមនិងបែលហ្ស៊ីកឯកភាពពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី 

នាថ្ងៃទី ១៩ កញ្ញាក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារនៅប៊ែលហ្សីកនិងសហភាពអឺរ៉ុប ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vuong Dinh Hue បានអញ្ជើញជួបធ្វើការជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការងារនិងសេដ្ឋកិច្ចបែលហ្ស៊ីកលោក Kris Peeters ជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាប៊ែលហ្ស៊ីក លោក Christine Defraigne និងជួបសន្ទនាជាមួយអភិបាលតំបន់ Flanders លោក Geert Bourgeois ។ នាថ្ងៃដដែល លោក Vuong Dinh Hue បានជួបសន្ទនាជាមួយឧត្តមស្នងការទទួលបន្ទុកបរិស្ថាន នាវាចរណ៍ និងរបរនេសាទត្រីរបស់ EU លោក Karmenu Vella ។ នៅក្នុងជំនួបទាំងនេះ ភាគីទាំងពីរបានឯកភាពកសាងផែនការពន្លឿនពាណិជ្ជកម្ម វិនិយោគ និងផ្សព្វផ្សាយវប្បធម៌នៅប្រទេសនីមួយៗ រក្សាជំនួបជាន់ខ្ពស់ ផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ហើយបន្តរួមសហការយ៉ាងជិតស្និទ្ធ គាំទ្រគ្នាទៅវិញទៅមកលើវិស័យសហប្រតិបត្តិការដែលមានការយកចិត្តទុកដាក់ដូចគ្នានៅក្នុងវេទិកាពហុភាគី។ ភាគីទាំងពីរនឹងបន្តរួមសហការយ៉ាងជិតស្និទ្ធដើម្បីជំរុញដំណើរការចុះហត្ថលេខា និងអនុម័តលើកិច្ចព្រមព្រៀង EVFTA ក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងបណ្ដាប្រទេសជាសមាជិក EU ក្នុងនោះមានបែលហ្ស៊ីក ជាមួយវៀតណាម។

នាល្ងាចថ្ងៃទី ១៩ កញ្ញា ដដែល លោក Vuong Dinh Hue បានបញ្ចប់ដំណើរទស្សនកិច្ចការងារនៅប៊ែលហ្សីកនិងសហភាពអឺរ៉ុប ប្រកបដោយជោគជ័យ ហើយចាកចេញពី Brussels អញ្ជើញទៅ Bratislava ចាប់ផ្ដើមបំពេញទស្សនកិច្ចការងារនៅស្លូវ៉ាគី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ