វៀតណាមនិងម៉ិចស៊ិកូជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌និងទេសចរណ៍

វៀតណាមនិងម៉ិចស៊ិកូជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌និងទេសចរណ៍ - ảnh 1
វៀតណាមនិងម៉ិចស៊ិកូជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌និងទេសចរណ៍

(VOV)_ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅម៉ិចស៊ិកូ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី
១៥ សីហា រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម លោក ​Hoang
Tuan Anh បានមានជំនួបធ្វើការជាមួយក្រសួងទេសចរណ៍ ​ក្រុមប្រឹក្សា​វប្បធម៌ និង
សិល្បះជាតិម៉ិចស៊ិកូ និងក្រសួងការបរទេស ដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្តិ
ការទ្វេភាគីលើវិស័យវប្បធម៌ និងទេសចរណ៍។ នៅក្នុងជំនួបធ្វើការជាមួយអនុរដ្ឋ
មន្ត្រីក្រសួងទេសចរណ៍ម៉ិចស៊ិកូ Carlos Joaquin Gonzalez រដ្ឋមន្ត្រី Hoang Tuan Anh
បានស្នើអោយភាគីទាំងពីររួមគ្នាតាក់តែងកិច្ច​ព្រមព្រៀង​សហប្រតិបត្តិការ ដំណាក់កាល ២០១៥-២០២០ ស្នើម៉ិចស៊ិកូ ផ្តល់​អាហា​រូបករណ៍ ​បណ្ដុះបណ្ដាលភាសា
អេស្ប៉ាញ់ …លៗ

          នៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រី Hoang Tuan Anh រដ្ឋមន្ត្រីការបរទេស​ម៉ិច
ស៊ិកូ Jose Antonio Meade Kuribrena បានសម្ដែងគោលបំណង​រឹតបន្តឹង​ទំនាក់ទំនង
មិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី នាពេលខាងមុខនេះដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ