វៀតណាមនិងមីយ៉ាន់ម៉ាបង្កើតទំនាក់ទំនងថៃគូសហប្រតិបតិ្តការលើគ្រប់វិស័យ

(VOVWORLD) - នារសៀលថ្ងៃទី២៤ សីហា ពិធីទទួលបដិសណ្ឋាកិច្ចអគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានប្រព្រឹត្តទៅនៅរដ្ឋធានី Nay Pyi Taw របស់មីយ៉ាន់ម៉ា ក្រោមអធិបតីភាពរបស់ប្រធានាធិបតីប្រទេសម្ចាស់ផ្ទះលោក Htin Kyaw។ 
វៀតណាមនិងមីយ៉ាន់ម៉ាបង្កើតទំនាក់ទំនងថៃគូសហប្រតិបតិ្តការលើគ្រប់វិស័យ - ảnh 1 កម្មាភិបាលនិងតំណាងជនវៀតណាមនៅមីយ៉ាន់ម៉ាទទួលស្វាគមន៍អគ្គលេខាបក្សលោក Nguyen Phu Trong នៅព្រលានយន្តហោះអន្តរជាតិ Nay Pyi Taw (រូបថត៖TTXVN)


(VOVWORLD) - នារសៀលថ្ងៃទី២៤ សីហា ពិធីទទួលបដិសណ្ឋាកិច្ចអគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានប្រព្រឹត្តទៅនៅរដ្ឋធានី Nay Pyi Taw របស់មីយ៉ាន់ម៉ា ក្រោមអធិបតីភាពរបស់ប្រធានាធិបតីប្រទេសម្ចាស់ផ្ទះលោក Htin Kyaw។ បន្ទាប់នោះ អគ្គលេខាបក្សលោក Nguyen Phu Trong និងប្រធានាធិបតីលោក Htin Kyaw បានដំណើរការកិច្ចចរចារ។ បញ្ចប់កិច្ចចរចារនេះ ថ្នាក់ដឹកនាំទាំង២រូបបានអញ្ជើញជាសហអធិបតីសន្និសីទកាសែតដោយប្រកាសលទ្ធផលធ្វើការរវាងភាគីទាំង២។ តាមនោះ ថ្នាក់ដឹ់កនាំនៃប្រទេសទាំង២ឯកភាពបង្កើតទំនាក់ទំនងដៃគូសហប្រតិបតិ្តការលើគ្រប់វិស័យរវាងវៀតណាមនិងមីយ៉ាន់ម៉ា។ ភាគីទាំង២ក៏ចែករំលែកព័ត៌មាននិងទស្សនៈជាច្រើនស្ដីពីបញ្ហានានារបស់អាស៊ាន តំបន់និងអន្តរជាតិ។ ប្រធានាធិបតីលោក Htin Kyaw សង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់អគ្គលេខាបក្សលោក Nguyen Phu Trong លើកនេះបានបើកចេញទំព័រថ្មីក្នុងទំនាក់ទំនងរវាងប្រទេសទាំង២ ហើយអះអាងថា មីយ៉ាន់ម៉ាគោរពទំនាក់ទំនងជាមួយប្រទេសអាស៊ាននានាដែលក្នុងនោះមានវៀតណាមផង។ 

  ក្នុងឱកាសនេះដែរ អគ្គលេខាបក្សលោក Nguyen Phu Trong និងប្រធានាធិបតីលោក Htin Kyaw បានអញ្ជើញធ្វើកសិណសាក្សីពិធីចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការចំនួន៤រវាងវៀតណាមនិងមីយ៉ាន់ម៉ាលើវិស័យពាណិជ្ជកម្ម វប្បធម៌ គយនិងអប់រំ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ