វៀតណាមនិងមីយ៉ាន់មាបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសារព័ត៍មាននិងផ្សព្វផ្សាយ

វៀតណាមនិងមីយ៉ាន់មាបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសារព័ត៍មាននិងផ្សព្វផ្សាយ - ảnh 1
អគ្គនាយកវិទ្យុសម្លេងវៀតណាម(VOV) លោក Nguyen Dang Tien

(VOV)_នាថ្ងៃទី២០ មករា នៅទីក្រុងហាណូយ អគ្គនាយកវិទ្យុសម្លេង​វៀតណាម​(VOV) លោក Nguyen Dang Tien បានទទួលជួបសន្ទនា​ជាមួយ​គណៈ​ប្រតិភូក្រសួង
​ព័ត៍មានមីយ៉ាន់មា ដឹកនាំដោយរដ្ឋមន្ត្រី Yehtut ដែលកំពុង​បំពេញទស្សនកិច្ចការងារ​
នៅវៀត​ណាម​។ នៅក្នុងជំនួបធ្វើការនេះ ភាគីទាំង​ពីរបានអះ​អាង​ថា៖ ការផ្សាយ
សម្លេងដើរ​តួនា​ទីដ៏សែនសំខាន់ក្នុងជីវភាពរស់នៅសង្គម ​និង​កាសែត Online ក៏ដើរ
តួនាទីស្នូល​ក្នុងប្រព័ន្ផ្សព្វផ្សាយផងដែរ។ ​អគ្គនាយក​វិទ្យុ​សម្លេង​វៀតណាមនិងរដ្ឋមន្ត្រី
ក្រសួងព័ត៍មាន​មីយ៉ាន់មា បាន​ឯកភាពបង្កើនកិច្ច​សហប្រតិបត្តិការ​លើគ្រប់ប្រភេទ
សារព័ត៍មាន។​ចែករំលែក​បទពិសោធន៍របស់ VOV  លោក Nguyen Dang Tien បាន
អោយដឹងថា៖

“កាណាល់ផ្សាយសម្លេងចរាចរណ៍បានបញ្ជាក់អោយឃើញថា៖ ការផ្សាយ​សម្លេង​​
នៅអភិវឌ្ឍន៍នៅ​ជនបទផង និង​នៅក្នុងទីក្រុងផង។ ​កាណាល់នេះ​​ មិន​គ្រាន់តែមាន
ព័ត៍មានស្ដីពីចរាចរប៉ុណ្ណោះទេ ថែមទាំងមានបណ្ដា​បញ្ហាសេដ្ឋកិច្ច សង្គម ​សុខុមាល
ភាពសង្គមទៀតផង។ យើងអាចចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការលើច្រើន
វិស័យ ដែលក្នុងនោះមានការផ្លាស់ប្តូរ​កម្មវិធីសកម្មភាពវប្បធម៌ សិល្បះ​ជាមួយមីយ៉ាន់
ម៉ា។ តាមនោះ យើងនឹងបន្កើនការយល់ដឹងគ្នាទៅវិញទៅមក៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ