វៀតណាមនិងមីយ៉ាន់ម៉ាបង្កើនថែមទៀតកិច្ចសហប្រតិបត្តិការ

(VOVWORLD) - ទទួលការអញ្ជើញរបស់អនុប្រធានាធិបតីម៉ីយ៉ាន់ម៉ា លោក Myint Swe ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ខែមិថុថា។ 
វៀតណាមនិងមីយ៉ាន់ម៉ាបង្កើនថែមទៀតកិច្ចសហប្រតិបត្តិការ - ảnh 1 ទិដ្ឋភាពនៃជំនួបពិភាក្សា (រូបថតៈ TTXVN)

នៅក្នុងជំនួបពិភាក្សានាថ្ងៃទី ១៧ ខែមិថុនា ជាមួយអនុប្រធានាធិបតីម៉ីយ៉ាន់ម៉ា លោក Myint Swe  ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា: វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងក្លានិងមានបំណងបង្កើនទំនាក់ទំនងយូរអង្វែងប្រកបដោយប្រសិទ្ធភាពជាមួយមីយ៉ាន់ម៉ា ដើម្បីផលប្រយោជន៍របស់ប្រជា ជននៃប្រទេសទាំងពីរដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍរបស់អាស៊ាននិងតំបន់ផងដែរ។

ពាក់ព័ន្ធនឹងទំនាក់ទំនងទ្វេភាគី ភាគីទាំងពីរបានឯកភាពគ្នា បន្តពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូក្នុងពេលខាងមុខ។ ភាគីទាំងពីរមានបំណង ស្វែងរកវិធានការប្រ កបដោយប្រសិទ្ធភាព សំដៅនាំទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីសម្រេចបានគោលដៅទទួលបាន ១ ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗនេះ។

ភាគីទាំងពីរបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការថែរក្សាសន្តិភាព ស្ថិរភាពនិងកិច្ច សហប្រតិបត្តិការដើម្បីការអភិវឌ្ឍនិងវិបុលភាព ជាពិសេស សម្របសម្រួលគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមរួមក្នុងតំបន់ ដូចជាបញ្ហាសមុទ្រខាងកើតជាដើម។  ភាគីទាំងពីរបានអះអាង គាំទ្រចំពោះការដោះស្រាយដោយសន្តិវិធី រាល់ជម្លោះនៅសមុទ្រខាងកើត ដោយឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ  ១៩៨២។ លើសពីនេះទៅទៀត ភាគីទាំងពីរ បានប្តេជ្ញា គាំទ្រការអនុវត្តពេញលេញនិងមានប្រសិទ្ធភាពនៃ សេចក្តីថ្លែងការណ៍សម្រាប់ភាគីនានានៅសមុទ្រខាងកើត (DOC) និងការខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវ ក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ឱ្យមានប្រសិទ្ធភាពនិងប្រកបដោយចីរភាព។ ភាគីទាំងពីរបានអះអាងនូវការបន្តកិច្ចសហប្រតិបត្តិការរបស់ខ្លួន នៅក្នុងវេទិការតំបន់និងអន្តរជាតិ ជាពិសេសក្នុងក្របខ័ណ្ឌនៃអង្គការ សហប្រជាជាតិ អាស៊ាន ចលនាមិនចូលបក្សសម្ព័ន្ធក៏ដូចជាយន្តការកិច្ចសហប្រតិ បត្តិការអនុតំបន់ផ្សេងទៀត ដូចជា ACMECS, CLMV, GMS, EWEC ជាដើម។

នាថ្ងៃដ៏ដែល ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue បានអញ្ជើញចូល ជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយទីប្រឹក្សារដ្ឋម៉ីយ៉ាន់ម៉ា លោកស្រី Aung San Suu Kyi ផងដែរ៕

 

 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ