វៀតណាមនិងរូម៉ានីពូនជ្រំទំនាក់ទំនងមិត្តភាព

(VOVWORLD) -ពិធីរំលឹកខួបលើកទី៩៩នៃទិវាបុណ្យជាតិរូម៉ានី ថ្ងៃទី១ធ្នូ បានប្រព្រឹត្តទៅនាថ្ងៃទី ២ធ្នូ នៅទីក្រុងហូជីមិញ។
វៀតណាមនិងរូម៉ានីពូនជ្រំទំនាក់ទំនងមិត្តភាព - ảnh 1

វៀតណាមនិង រូម៉ានីពូនជ្រំទំនាក់ទំនងមិត្តភាព

នៅក្នុងពិធី លោក Nguyen Si Thang ប្រធានសមាគមមិត្តភាព វៀត ណាម-រូម៉ានីទីក្រុងហូជីមិញបានថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភរបស់ប្រជាជនរូម៉ានីសម្រាប់វៀតណាមក្នុងបុព្វហេតុឯកភាពប្រទេសជាតិ ក៏ដូចជាក្នុងកិច្ចការកសាងនិងការពារមាតុប្រទេសបច្ចុប្បន្ន។ ជំនាញការជាង៤ ពាន់នាក់ដែលទទួលបានការបណ្តុះបណ្តាលលើគ្រប់វិស័យនៅរូម៉ានីបាននិង កំពុងរួមចំណែកសកម្មក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ និងកំពុង ក្លាយទៅជាទ្រព្យសម្បត្តិមានតម្លៃនៃចំណងសា មគ្គីភាព មិត្តភាព និងជាស្ពាន តភ្ជាប់កិច្ចសហប្រតិបត្តិការរវាងប្រជាជានៃប្រទេសទាំងពីរ។

        ក៏នៅក្នុងពិធី លោក Valeriu Arteni ឯកអគ្គរដ្ឋទូតរូម៉ានីប្រចាំនៅ វៀតណាម បានវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពនៃសកម្មភាពរបស់សមាគមមិត្តភាពរូម៉ានី វៀតណាមអស់រយៈពេល២៦ឆ្នាំកន្លងទៅ ដែលដើរតួនាទីសំខាន់ក្នុងការរក្សា ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ