វៀតណាមនិងលេខាធិការដ្ឋានអាស៊ានពិភាក្សាអំពីចក្ខុវិស័យសហគមន៍អាស៊ាន

(VOVWORLD) - នាថ្ងៃទី ១៨ ខែកក្កដា ក្នុងដំណើរទស្សនកិច្ចនៅឥណ្ឌូនេស៊ី អនុប្រធាន គណៈកម្មការកិច្ចការបរទេសមជ្ឈិម លោក Truong Quang Hoai Nam បានជួបពិភាក្សាការងារជាមួយអគ្គលេខាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក កៅ គឹមហួន លើបញ្ហាពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ ការចង់សម្ព័ន្ធអាស៊ាន និងការចូលរួមរបស់វៀតណាមក្នុងអាស៊ាន។

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានចែករំលែកយ៉ាងទូលំទូលាយ អំពីឱកាសនិងបញ្ហាប្រឈមដែលអាស៊ានកំពុងជួបប្រទះ ក្នុងបរិបទដែលស្ថានភាពក្នុងតំបន់និងអន្តរជាតិមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស មិនអាចទាយទុកជាមុនបាន និងអាស៊ានកំពុងត្រៀមរៀបចំសម្រាប់ដំណាក់កាលថ្មីបន្ទាប់ពីបញ្ចប់ការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ាននៅឆ្នាំ២០២៥។ តាមនោះ អនុប្រធានគណៈកម្មការកិច្ចការបរទេសមជ្ឈិម និងអគ្គលេខាធិការអាស៊ានបានឯកភាពគ្នាលើសារៈសំខាន់នៃការបន្តជំរុញកិច្ចសហប្រតិបត្តិការ រក្សាចំណងសាមគ្គីភាព ឯកភាព និងមជ្ឈភាពរបស់អាស៊ាន ដើម្បីសហគមន៍អាស៊ានរឹងមាំខាងនយោបាយ មានទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងជិតស្និទ្ធ និងចុះសម្រុងគ្នា។

វៀតណាមនិងលេខាធិការដ្ឋានអាស៊ានពិភាក្សាអំពីចក្ខុវិស័យសហគមន៍អាស៊ាន - ảnh 1អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិម លោក Truong Quang Hoai Nam ជួបជាមួយអគ្គលេខាធិការអាស៊ាន លោក Kao Kim Hourn ។ រូបថត៖ លេខាធិការដ្ឋានអាស៊ាន

អគ្គលេខាធិការអាស៊ានបានចែករំលែកជាមួយអនុប្រធានគណៈកម្មការកិច្ចការបរទេសមជ្ឈិម អំពីវឌ្ឍនភាពជាវិជ្ជមានក្នុងការកសាងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥ និងផែនការនានា ដោយសង្កត់ធ្ងន់លើតម្រូវការបង្កើនការសម្របសម្រួលដោយរលូននិងមានប្រសិទ្ធភាពរវាងសសរស្តម្ភ និងវិស័យឯកទេស ដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលដៅដែលបានដាក់ចេញ ដោយផ្អែកលើបទពិសោធន៍នៃដំណាក់កាលមុន។ អនុប្រធានគណៈកម្មការកិច្ចការបរទេសមជ្ឈិមបានពិភាក្សាជាមួយអគ្គលេខាធិការអាស៊ានអំពីឱកាសជំរុញកិច្ចសហប្រតិបត្តិការរវាងគណបក្សនយោបាយនៃបណ្តាប្រទេសសមាជិកអាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ