វៀតណាមនិងលីបង់មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

វៀតណាមនិងលីបង់មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 1
ឯកអគ្គរដ្ឋទូត លោក Do Hoang Long (នៅកណ្ដាល) ឧទ្ទេសនាមអំពីសក្តានុពលពាណិជ្ចកម្មនិងវិនិយោគរបស់វៀតណាម (រូបថត៖vietnamplus)

(VOVworld) – ក្នុងដំណើរទស្សនកិច្ចនៅលីបង់ចាប់ពីថ្ងៃទី ២៦ ដល់ទី​៣០ កញ្ញា
ក្រុមការងារស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីបនិងលីបង់ដឹកនាំដោយឯកអគ្គ
រដ្ឋទូត លោក Do Hoang Long បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីលីបង់ លោក
Tammam Salam និងជួបធ្វើការជាមួយថ្នាក់ដឹកនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម
ប្រទេសម្ចាស់ផ្ទះ ផងដែរ។នាថ្ងៃទី ២៨ កញ្ញា ក្នុងជំនួបសន្ទនា ជាមួយនាយករដ្ឋមន្ត្រី
លីបង់ លោក Tammam Salam ឯកអគ្គរដ្ឋទូតវៀតណាម លោក Do Hoang Long បាន
សម្តែងគោលបំណងថា៖ នាយករដ្ឋមន្ត្រី Tammam Salam យកចិត្តទុកដាក់គាំទ្រនិង
បង្កលក្ខណៈងាយស្រួលដើម្បីជំរុញថែមទៀត ទំនាក់ទំនងមិត្តភាពសហប្រតិបត្តិ
ការរវាងវៀតណាមនិងលីបង់ គាំទ្រគ្នា ទៅវិញទៅមកលើវេទិការក្នុងតំបន់និង
អន្តរជាតិ។
មុននោះ​ នាថ្ងៃទី ២៧ កញ្ញា បានប្រព្រឹត្តទៅ សិក្ខាសាលាសេដ្ឋកិច្ចដោយ
ប្រធានបទ «ទីផ្សារវៀតណាម៖ សក្តានុភាពនិង ឱកាសធ្វើអាជីវកកម្ម»៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ