វៀតណាមនិងសឹង្ហបូរីបង្កើនកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើស

វៀតណាមនិងសឹង្ហបូរីបង្កើនកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើស - ảnh 1
ប្រធានរដ្ឋវៀតណាម Truong Tan Sang ទទួលជួបជាមួយ
ឧបនាយករដ្ឋមន្រ្តីសឹង្ហបុរី Teo Chee Hean (រូបថតៈ Internet)

 (VOV)-នាថ្ងៃទី២៧សីហានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម Truong Tan
Sang បានទទួលជួបជាមួយលោក Teo Chee Hean ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋ
មន្រ្តីក្រសួងមហាផ្ទៃសឹហ្ហបុរីក្នុងឱកាសមកបំពេញ ទស្សនកិច្ចជាផ្លូវការនៅវៀត
ណាម។ ប្រធានរដ្ឋ Truong Tan Sang បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សឹង្ហ
បុរីក្នុងសហគមន៌បណ្តាប្រទេសអាស៊ាន ក៏ដូចជាគោលជំហរមុនក៏ដូចជាក្រោយ
របស់សឹង្ហបុរីក្នុងបណ្តាបញ្ហាតំបន់និងអន្តរជាតិ។ក្នុងដំណើរទស្សនកិច្ចវៀតណាម
លើកនេះរបស់ឧបនាយករដ្ឋមន្រ្តីសឹង្ហបូរីTeo Chee Hean ភាគីទាំងពីរនឹងចុះហត្ថ
លេខាលើកិច្ចព្រមព្រៀងស្តីអំពីការ បង្ការប្រយុទ្ធប្រឆំាងបទល្មើសឆ្លងដែន។ ប្រ
ធានរដ្ឋវៀតណាមសង្កត់ធ្ងន់ថា ក្នុងស្ថានភាពពិភពលោកនិងតំបន់មានការបំរែ
បំរួលដ៏ស្មុគ្រស្មាញ ការបង្កើនកិច្ចសហប្រតិបត្តិការបង្ការប្រឆំាងបទល្មើសនិង
ការបណ្តុះបណ្តាលកម្មាភិបាល អនុវត្តច្បាប់មានសារៈសំខាន់។ លោក Truong
Tan Sang មានគោលបំណងថា សិង្ហបុរីនឹងបន្តបើក​ទូលាយកិច្ចសហប្រតិបត្តិការ
ជិតស្និទ្ធជាមួយវៀតណាមលើវិស័យផ្សេងៗជាច្រើនទៀតផង៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ