វៀតណាមនិងសាធារណៈរដ្ឋ Kiribati បង្កើតទំនាក់ទំនងការទូត

វៀតណាមនិងសាធារណៈរដ្ឋ Kiribati បង្កើតទំនាក់ទំនងការទូត - ảnh 1
ឯកអគ្គរដ្ឋ ទូតវៀតណាមប្រចាំនៅអ.ស.បលោក Le Hoai Trung និង
ឯកអគ្គរដ្ឋទូតKiribati ប្រចាំនៅអ.ស.បលោកស្រី Makurita Baaro (រូបថត៖Vietnam+)


(VOVworld) - វៀតណាមនិងសាធារណៈរដ្ឋ Kiribatiដែលស្ថិតនៅមហាសមុទ្រ
ប៉ាស៊ីហ្វិក បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ សំដៅជំរុញទំនាក់ទំនងសហ
ប្រតិបតិ្តការទ្វេភាគីលើគ្រប់វិស័យ។នាថ្ងៃទី១៥ កញ្ញា នៅទីក្រុង New York អាមេរិក
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ.ស.បលោក Le Hoai Trung និងលោកស្រី
Makurita Baaro ឯកអគ្គរដ្ឋទូតKiribati ប្រចាំនៅអ.ស.ប បានចុះហត្ថលេខាលើ “សេចក្ដីថ្លែងការណ៍រួមស្ដីពីការបង្កើតទំនាក់ទំនងការទូតរវាងសាធារណៈរដ្ឋ
សង្គមនិយមវៀតណាមនិងសាធារណៈរដ្ឋKiribati”។ប្រការនេះ នឹងជាមូលដ្ឋានដ៏
រឹងមាំដើម្បីជំរុញខ្លាំងក្លាទំនាក់ទំនងសហប្រតិបតិ្តការលើគ្រប់វិស័យរវាងប្រទេស
ទាំង២នាពេលខាងមុខ។ទន្ទឹមគ្នានោះ វា ក៏បង្ហាញពីគោលនយោបាយកិច្ចការ
បរទេសដ៏បើក ទូលាយ សម្បូរបែបនិងពហុភាគីរបស់វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ