|
ឧបនាយករដ្ឋមន្ត្រីទទួលជួបជាមួយលោក Song Ja Rip
(រូបថតៈchinhphu.vn)
|
(VOVworld)-នាថ្ងៃទី២សីហា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម
Nguyen Thien Nhan បានទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងឧត្តមសិក្សាសា
ធារណៈរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ Song Ja Rip។ ក្នុងជំនួបសន្ទនា ឧប
នាយករដ្ឋមន្ត្រីNguyen Thien Nhan បានអះអាងថា៖វៀតណាមមានគោលបំណង
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ អប់រំជាមួយសាធារណៈរដ្ឋប្រជាធិប តេយ្យប្រជាមានិតកូរ៉េ និងនឹងបង្កលក្ខណៈឲ្យនិស្សិតនៃសាធារណៈរដ្ឋប្រជាធិប
តេយ្យប្រជាមានិតកូរ៉េមកសិក្សានៅវៀតណាម។ឧបនាយករដ្ឋមន្ត្រី Nguyen Thien
Nhan បានចាត់ទុកថា៖ វៀតណាមគឺជាសមាជិកសកម្មរបស់អាស៊ាន ដូច្នេះ វៀត ណាមនឹងក្លាយទៅជាជាស្ពាន តភ្ជាប់ ដើម្បី សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមា
និតកូរ៉េសហប្រតិបត្តិការលើគ្រប់វិស័យ ជាមួយបណ្ដាប្រទេសសមាជិកក្នុងប្លុក
នេះ។ រដ្ឋមន្ត្រីក្រសួងឧត្តមសិក្សា Song មានគោលបំណងថា៖ ក្នុងរយៈពេលខាង
មុខកិច្ចសហប្រតិបត្តិការលើវិស័យអប់រំរវាង ប្រទេសទាំង ២ នឹងត្រូវបានជំរុញ
យ៉ាងខ្លាំងថែមទៀត សមស្របនឹងសក្តានុភាពរបស់ភាំគី ទាំង ២៕