វៀតណាមនិងហុងគ្រីជំរុញទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម

          (VOV)_ស្ថានទូតវៀតណាមបានរួមសហការជាមួយសភាពាណិជ្ជកម្ម​ និង
ឧស្សាហកម្មខេត្ត Vas របស់ហុងគ្រី រៀបចំសិក្ខាសាលា ​ស្ដីពី៖ ជំរុញទំ​នាក់​ទំនង
សេដ្ឋកិច្ចពាណិជ្ជកម្ម រវាងវៀតណាម និងទីក្រុងVas ។ ថ្លែងមតិនៅទីនេះ ​ឯកអគ្គ
រដ្ឋ​ទូតវៀតណាមប្រចាំនៅហុងគ្រី លោក Nguyen Thanh Tuan បាន​សង្កត់​ធ្ងន់ថា៖ 
សិក្ខាសាលាលើកនេះ ជាឱកាសដើម្បីភាគីទាំងពីរយកយល់គ្នា​ទៅវិញទៅមក 
ស្វែងរកដំណោះស្រាយអោយការជំពាក់ជំពិននាបច្ចុប្បន្ន ហើយស្វែងរកឱកាស
ធ្វើអាជីវកម្មទៀតផង។ រីឯ ប្រធានក្រុមប្រឹក្សាខេត្ត Vas Laszlo Majthenyi បានអះ
អាងថា៖ រដ្ឋអំណាចខេត្ត Vas ស្វាគមន៍ និងបង្កលក្ខណះ​ងាយ​ស្រួលបំផុត សំរាប់
អង្គភាពអាជីវកម្មនៃភាគីទាំងពីរសហប្រតិបត្តិការជាមួយគ្នា។

វៀតណាមនិងហុងគ្រីជំរុញទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម - ảnh 1
វៀតណាមនិងហុងគ្រីជំរុញទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម


          ក៏នៅទីនេះ ទីប្រឹក្សាពាណិជ្ជវៀតណាមប្រចាំនៅហុងគ្រី លោក Nguyen
Trung Dung បានអធិប្បាយអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច ​ពាណិជ្ជកម្ម ​បរិយា
កាសវិនិយោគអាជីវកម្មនៅវៀតណាម ក៏ដូចជាឱកាសសហប្រតិបត្តិការ​ រវាង
អង្គភាពអាជីវកម្មនៃភាគីទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ