វៀតណាមនិងហុងគ្រីនឹងចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុបឲ្យបានឆាប

វៀតណាមនិងហុងគ្រីនឹងចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុបឲ្យបានឆាប - ảnh 1
អនុ រដ្ឋមន្ត្រីអចិន្រ្តៃយ៍ក្រសួងការបរទេសវៀតណាមលោក Bui Thanh Son (VOV)

(VOV)_នេះគឺជាខ្លឹមសារមួយដែលសម្រេចបាននៅជំនួបធ្វើការរវាងអនុ រដ្ឋមន្ត្រី
អចិន្រ្តៃយ៍ក្រសួងការបរទេសវៀតណាមលោក Bui Thanh Son ជាមួយ​អនុរដ្ឋមន្ត្រីក្រសួង
ការបរទេស និងទំនាក់ទំនងសេដ្ឋកិច្ចបរទេសហុងគ្រីលោក Laszlo Szabo នាថ្ងៃទី ១០
មេសា ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការ​នៅហុង​គ្រី​របស់ប្រធានរដ្ឋសភាវៀត
ណាមលោកស្រី Nguyen Thi Kim Ngan​។ នៅជំនួបនេះ ភាគីទាំងពីរបានឯកភាពគ្នា
រក្សាការផ្លាស់ប្តូរ​គណៈប្រតិភូ​ជាន់ខ្ពស់​រវាងប្រទេសទាំងពីរនិងផ្លាស់ប្តូរដំណើរទស្សនកិច្ច
គ្រប់ជាន់ថ្នាក់ បង្កើន​ការ ពិគ្រោះយោបល់​និងគាំទ្រគ្នាទៅវិញទៅមក​នៅបណ្ដាវេទិកា
​តំបន់​និង​អន្តរជាតិ។ អនុរដ្ឋមន្ត្រីលោក Bui Thanh Son បានថ្លែងអំណរគុណ​ចំពោះ​
ហុងគ្រីដែលបានគាំទ្រវៀតណាមឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម​នៃ
អង្គការសហប្រជាជាតិ (ECOSOC) អាណត្តិ ២០១៦-២០១៨ និងសន្យាគាំទ្រវៀតណាម
ឈរឈ្មោះជាសមាជិកមិនអចិន្រ្តៃយ៍នៃ ក្រុមប្រឹក្សា​សន្ដិសុខ​អង្គការសហប្រជាជាតិ
អាណត្តិ ២០២០ - ២០២១  ។ រីឯខ្លួនវិញ ភាគីហុងគ្រីមានគោលបំណង​បន្តកិច្ចសហ
ប្រតិបត្តិការជា​មួយវៀត​ណាម​លើបណ្ដាវិស័យដូចជា៖ គ្រប់គ្រងទឹក គ្រប់គ្រង​ចំនួន
ប្រជាជន​អេឡិចត្រូនិច ធនាគារ សាងសង់មន្ទីរពេទ្យជាដើម​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ