វៀតណាមនិងហ្វាំងឡង់ពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

(VOVWORLD) -នាថ្ងៃទី ១៩ តុលា អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅហ្វាំងឡង់។
វៀតណាមនិងហ្វាំងឡង់ពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 1វៀតណាមនិងហ្វាំងឡង់ពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ 

នាថ្ងៃទី ១៩ តុលា អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅហ្វាំងឡង់។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៩ តុលា លោកស្រី Dang Thi Ngoc Thinh មានជំនួបសន្ទនាជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងសហគ្រាស ហ្វាំងឡង់មួយចំនួន។ នៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបរទេស និងអភិវឌ្ឍន៍ហ្វាំងឡង់ លោក Kai Mykkanen នោះ លោកស្រីអនុប្រធានរដ្ឋបានឲ្យដឹងថា រដ្ឋាភិបាលវៀតណាមកំពុងជំរុញការរៀបចំរចនាសម្ព័ន្ធឡើងវិញខឿនសេដ្ឋកិច្ច ធ្វើភាគហ៊ុនភាវូបនីយកម្មសហគ្រាសរដ្ឋ និងជំរុញការតភ្ជាប់សេដ្ឋកិច្ចតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនិងពហុភាគី។ រីឯខ្លូនវិញ លោក Kai Mykkanen បានឲ្យដឹងថា នាពេលខាងមុខ ហ្វាំងឡង់ផ្ដល់អាទិភាពសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យសេដ្ឋកិច្ច - ពាណិជ្ជកម្ម។ ដូច្នេះ លោកបានស្នើឲ្យវៀតណាមបន្តបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាស ហ្វាំងឡង់វិនិយោគ ផ្ទេរប្រគល់បច្ចេកវិទ្យា និងធ្វើអាជីវកម្មយូរអង្វែងនៅវៀតណាម ជាពិសេសលើវិស័យដែលមានប្រៀបខ្លាំងរបស់ហ្វាំងឡង់ដូចជា៖ បច្ចេកវិទ្យាអនាម័យ បច្ចេកវិទ្យា ព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ គ្រប់គ្រងទឹក និងកសិកម្មជាដើម។

នៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងអប់រំ និងវប្បធម៌ លោកស្រី Sanni Grahn-Laasonen នោះ លោកស្រី Dang Thi Ngoc Thinh មានបំណងថានាពេលខាងមុខ ភាគីទាំងពីរនឹងមានកិច្ចសហប្រតិបត្តិការជាច្រើនថែមទៀត ហើយស្នើឲ្យហ្វាំងឡង់បង្កើនអាហារូបករណ៍សំរាប់និស្សិតវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ