វៀតណាមនិងហ្វីលីពីនជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិឲ្យបានខ្លាំងក្លាថែមទៀត

(VOVWORLD) -  ទទួលតាមការអញ្ជើញរបស់រដ្ឋមន្រ្តីក្រ សួងការពារប្រទេសវៀតណាមលោក Ngo Xuan Lich រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Delfin Lorenzana បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែមីនា។

វៀតណាមនិងហ្វីលីពីនជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិឲ្យបានខ្លាំងក្លាថែមទៀត - ảnh 1រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតូបណាម នាយឧត្តមសេនីយ៍ លោក Ngo Xuan Lich អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយគណៈប្រតិភូក្រសួងការពារជាតិហ្វីលីពីន ដឹកនាំដោយលោក រដ្ឋមន្ត្រី Delfin Lorenzana (រូបថតៈ VOV)

នាព្រឹកថ្ងៃទី ១១ ខែមីនាពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះគណៈប្រតិភូក្រ សួង ការពារជាតិហ្វីលីពីនដែលដឹកនាំដោយលោករដ្ឋមន្ត្រី Delfin Lorenzana បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ ក្រោមអធិបតីភាពរបស់លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich។ បន្ទាប់ពីពិធីទទួលស្វាគមន៍ លោករដ្ឋមន្រ្តី Ngo Xuan Lich បានអញ្ជើញជួបសន្ទនាជាមួយលោករដ្ឋមន្ត្រី Delfin Lorenzana ផងដែរ។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរនូវទស្សនៈស្តីពីស្ថានភាពពិភពលោកនិងតំបន់ស្ថានភាពនៃប្រទេសនិមួយៗ ក៏ដូចជាទំនាក់ទំនងការពារជាតិទ្វេភាគីនាពេលកន្លងមក ក្នុងនោះ ផ្តោតសំខាន់លើលទ្ធផលដែលសម្រេចបាន ចាប់តាំងពីក្រសួងការពារជាតិ នៃប្រទេសទាំងពីរបានចុះហត្ថលេខាលើ “កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងក្នុងវិស័យការពារជាតិ” កាលពីឆ្នាំ២០១០ ហើយចាប់តាំងពីប្រទេសទាំងពីរបានលើកតំកើងទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រនាឆ្នាំ ២០១៥មក។

ពិ
វៀតណាមនិងហ្វីលីពីនជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិឲ្យបានខ្លាំងក្លាថែមទៀត - ảnh 2ទិដ្ឋភាពនៃជំនួបពិភាក្សា (រូបថតៈ VOV)

រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក Ngo Xuan Lich និងរដ្ឋមន្រ្តីក្រសួងការពារជាតិហ្វីលីពីន លោក Delfin Lorenzana បានឯកភាព បន្តជំរុញទំនាក់ទំនងរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរក្នុងរយៈពេលខាងមុខ ជាពិសេសរក្សាការ ជួបប្រាស្រ័យ ការផ្លាស់ប្តូរយោបល់និងគាំទ្រគំនិតផ្តួចផ្តើមរបស់គ្នាទៅវិញទៅមកនៅបណ្តាវេទិកាពហុភាគី។ ហ្វីលីពីនបានគាំទ្រវៀតណាមក្នុងការរៀបចំសកម្មភាពនិងកិច្ចប្រជុំយោធា-ការពារជាតិ ខណៈពេលដែលវៀតណាមកាន់តួនាទីជាប្រធានអាស៊ាននាឆ្នាំ២០២០ និងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យមួយចំនួន ដូចជាការជួបប្រាស្រ័យរវាងនាយទាហានវ័យក្មេង ឧស្សាហកម្មការពារជាតិ សន្តិសុខក្រៅប្រពៃណី កងទ័ពអាកាសនិងពេទ្យយោធាជាដើម។

វៀតណាមនិងហ្វីលីពីនជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិឲ្យបានខ្លាំងក្លាថែមទៀត - ảnh 3គណៈប្រតិភូក្រសួងការពារជាតិហ្វីលីពីនអញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ (រូបថតៈ VOV) 

ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅវៀតណាម គណៈប្រតិភូក្រសួងការពារជាតិហ្វីលីពីនបានទៅទស្សនានិងជួបធ្វើការជាមួយសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មទូរគម នាគមន៍យោធា (Viettel) និងអញ្ជើញចូលប្រាំងតម្កល់សពដើម្បីគោរពវិញ្ញាណក្ខ័ន្ធរបស់លោកប្រធានហូជីមិញ រួមទាំងទៅទស្សនារមណីដ្ឋាននិងកេរដំណែលប្រវត្តិសាស្ត្រមួយចំនួននៅទីក្រុងហាណូយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ