វៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យជនជាតិ ជំនឿសាសនា

វៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យជនជាតិ ជំនឿសាសនា - ảnh 1

(VOVworld) - នារសៀលថ្ងៃទី៥ តុលា នៅរដ្ឋធានីវៀងច័ន្ទបានប្រព្រឹត្តទៅជំនួបចរ
ចាររវាងគណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិឡាវកសាងប្រទេស
ជាតិ ជាមួយគណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមដឹក
នាំដោយលោកអនុប្រធានគណៈកម្មាធិការ Le Ba Trinh ដែលកំពុង បំពេញទស្សន
កិច្ចការងារនៅឡាវ។នៅទីនេះ ភាគីទាំងពីរបានឯកភាពថា នឹង បន្តបង្កើនទំនាក់
ទំនងសហប្រតិបតិ្តការមិត្តភាពរវាងអង្គការរណសិរ្សនៃប្រទេសទាំងពីរនាពេលខាង
មុខ។ភាគីទាំងពីរក៏បានអះអាងនូវសារៈសំខាន់នៃការចែក រំលែកបទពិសោធន៍ក្នុង
ការងារសាមគ្គីជនជាតិនិងជំនឿសាសនាដោយសារប្រការនេះនឹងរួមចំណែកក្នុង
ស្ថិរភាពនិងវឌ្ឍនភាពនៃប្រទេសនិមួយៗ។ក្នុង រយៈពេលបំពេញទស្សនកិច្ចនៅ
ឡាវ គណៈប្រតិភូនៃមជ្ឈឹមរណសិរ្សមាតុភូមិ វៀតណាមបានមានជំនួបសន្ទនាជា
មួយប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិឡាវកសាងប្រទេស សំណេះ
សំណាលជាមួយសមាគមន៍ជនវៀត ណាមនៅឡាវនិងអង្គភាពអាជីវកម្មវៀត
ណាមមួយចំនួនដែលកំពុងវិនិយោគនៅឡាវទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ