វៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការអំពីវិទ្យាសាស្ត្រនិងសង្គម

វៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការអំពីវិទ្យាសាស្ត្រនិងសង្គម - ảnh 1
វៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការអំពីវិទ្យាសាស្ត្រនិងសង្គម

(VOV)_នារសៀលថ្ងៃទី២១មិនា នៅទីក្រុងវៀងច័ន្ទ(ប្រទេសឡាវ)ឧបនាយករដ្ឋមន្ត្រីឡាវ លោក Phankham Viphavanh បានជួបសន្ទនាជាមួយគណៈប្រតិភូបណ្ឌិត សភាវិទ្យាសាស្ត្រ សង្គមកិច្ចវៀតណាម ដឹកនាំដោយសាស្ត្រាចារ្យ បណ្ឌិត Nguyen
Xuan Thang ប្រធានបណ្ឌិតសភា ដែលកំពុងមានដំណើរបំពេញទស្សនកិច្ចនៅឡាវ
 ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២២មិនា។ ឧបនាយករដ្ឋមន្ត្រីឡាវ លោក Phankham Vipha
vanh បានអះអាងថា៖ បក្ស រដ្ឋាភិបាល និងរដ្ឋឡាវ ជានិច្ចកាលគោរពនិងយកចិត្ត
ទុកដាក់ចំពោះការងារស្រាវជ្រាវវិទ្យាសាស្ត្រ ក៏ដូចជាវាយតំលៃខ្ពស់អំពីកិច្ចសហ
ប្រតិបត្តិការរវាងបណ្ឌិតសភានៃប្រទេសទាំងពីរ។ ឧបនាយករដ្ឋមន្ត្រីឡាវ លោក 
Phankham Viphavanh ក៏បានសម្ដែងគោលបំណងថា៖ ភាគីទាំងពីរនឹងបន្តកិច្ចសហ
ប្រតិបត្តិការ រួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចនៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ