វៀតណាមនិងអង់គ្លេសជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម

(VOVWORLD) -  នារសៀលថ្ងៃទី ២៧ ខែតុលា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh បានអញ្ជើញជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយអតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Tony Blair នាយកប្រតិបត្តិនៃវិទ្យាស្ថាន Tony Blair សម្រាប់ការផ្លាស់ប្តូរសកល។

វៀតណាមនិងអង់គ្លេសជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម - ảnh 1 បនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh អញ្ជើញជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយអតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Tony Blair 

ក្នុងការសន្ទនាតាមទូរស័ព្ទនេះ លោកឧបនាយករដ្ឋមន្រ្តី និងជារដ្ឋ មន្រ្តីការបរទេស Pham Binh Minh បានអះអាងថា ការទាក់ទាញ វិនិយោគបរទេសដែលមានគុណភាពខ្ពស់ និងកិច្ចសហប្រតិបត្តិការអភិ វឌ្ឍន៍បច្ចេកវិទ្យា សុទ្ធតែជាទិសដៅអាទិភាពរបស់វៀតណាម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នាដំណាក់កាលខាងមុខ។ លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស  Pham Binh Minh មានបំណងចង់ឲ្យភាគីទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការក្នុងការទាក់ទាញវិនិយោគបរទេស ដែលមានគុណភាពខ្ពស់ បង្កើតមជ្ឈមណ្ឌលច្នៃប្រឌិត ដោយមានការតភ្ជាប់ជាមួយប្រព័ន្ធធុរកិច្ចក្នុងប្រទេស តាមរយៈការបណ្តុះបណ្តាលប្រភពធនធានមនុស្ស និងគាំទ្រដល់ការអភិវឌ្ឍន៍ឧស្សាហកម្មឧបត្ថម្ភ។

ចំណែកឯអតីតនាយករដ្ឋមន្រ្តីអង់គ្លេសលោក Tony Blair បានស្នើចេញនូវលទ្ធភាពនៃកិច្ចសហប្រតិបត្តិការជាមួយសាជីវកម្ម Oracle របស់សហរដ្ឋអាមេរិក ក្នុងការអនុវត្តប្រព័ន្ធគ្រប់គ្រងសុខភាពឌីជីថលនៅវៀតណាម សំដៅឆ្លើយតបនឹងការរីករាលដាលនៃកូវីដ ១៩។ អតីតនាយករដ្ឋមន្ត្រីអង់គ្លេសបានវាយតម្លៃខ្ពស់ចំពោះបរិស្ថានវិនិយោគអាជីវកម្មនៅវៀតណាម ព្រមទាំងសង្ឃឹមថា នឹងគាំទ្រវៀតណាមក្នុងការទាក់ទាញលំហូរវិនិយោគដែលមានគុណភាពខ្ពស់នាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ