វៀតណាមនិងអង់គ្លេសជំរុញទំនាក់ទំនងសហប្រតិបតិ្តការ

(VOVworld) - សម័យប្រជុំលើកទី៨របស់គណៈកម្មាធិការចម្រុះវៀតណាម-អង់គ្លេស
ស្ដីអំពីកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម (JETCO) បានប្រព្រឹត្តទៅនា
រសៀលថ្ងៃទី២ មិនា នៅរាជធានី ឡុងដ៍ របស់អង់គ្លេស។ថ្លែងមតិបើកសម័យប្រជុំ
នេះ រដ្ឋលេខាធិការក្រសួងការបរទេសអង់គ្លេសលោក Hugo Swire បាន អះអាងថា អង់គ្លេសជាប្រទេស១ក្នុងចំណោមប្រទេសគាំទ្រវៀតណាមយ៉ាងខ្លាំងក្លាក្នុង
ដំណើរការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយសហភាពអឺរ៉ុប
(EU) និងមានក្ដីសង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងត្រូវបានចុះហត្ថលេខានាពេល
ខាង មុខ។លោក Swire បានអះអាងបន្ថែមទៀតថា សម័យប្រជុំ JETCO ៨ ជា
ឱកាស សំខាន់ដើម្បីពិនិត្យមើលឡើងវិញនូវកិច្ចសហប្រតិបតិ្តការលើគ្រប់
វិស័យដោយឈរលើ ស្មារតីដៃគូយុទ្ធសាស្ត្រ ដែលប្រទេសទាំង២ បានកសាង
និងអភិវឌ្ឍន៍យ៉ាងសកម្ម ក្នុងរយៈពេល៨ឆ្នាំកន្លងទៅ។
វៀតណាមនិងអង់គ្លេសជំរុញទំនាក់ទំនងសហប្រតិបតិ្តការ - ảnh 1
សម័យប្រជុំលើកទី៨របស់គណៈកម្មាធិការចម្រុះវៀតណាម- អង់គ្លេសស្ដីអំពីកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម (JETCO) (រូបថត៖TTXVN)

រីឯខ្លួនវិញ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមលោកស្រី Ho Thi
Kim Thoa បានឲ្យដឹងថា តាមការសន្យាជាមួយអង្គការពាណិជ្ជកម្មពិភពលោក
(WTO) វៀតណាមកំពុងកសាងច្បាប់ដែលអនុញ្ញត្តិឲ្យក្រុមហ៊ុនឱសថបរទេស
នានាធ្វើការ ចែកចាយដោយផ្ដាច់មុខនៅវៀតណាម។ស្ដីពីវិញ្ញាបនបត្រនាវិក
វៀតណាមមាន គោលបំណងថា អង់គ្លេសបន្តគាំទ្រឬសហការដើម្បីលាត
ត្រដាងអនុវត្តកិច្ចព្រម ព្រៀងស្ដីពីការទទួលស្គាល់វិញ្ញាបនបត្រជំនាញសំរាប់
នាវិកវៀតណាម។ស្ដីពីមន្ទី ពាណិជ្ជកម្ម លោកស្រី Ho Thi Kim Thoa ស្នើរឲ្យ
ភាគីទាំង២បន្តផ្លាស់ប្ដូរ ផ្គត់ផ្គង់ ព័ត៏មានដើម្បីបង្កើនសកម្មភាពសហប្រតិបតិ្ត
ការអភិវឌ្ឍន៍ ជួញដូរតាមរយៈមន្ទី ពាណិជ្ជកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ