វៀតណាមនិងអង់គ្លេសបង្កើនកិច្ចសហប្រតិបត្តិការសាធារណៈ-ឯកជន

វៀតណាមនិងអង់គ្លេសបង្កើនកិច្ចសហប្រតិបត្តិការសាធារណៈ-ឯកជន - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Van Ninh នៅស្ថានទូតវៀតណាម

          (VOV)_ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅអង់គ្លេស នាយប់ថ្ងៃទី១២ កញ្ញា 
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Van Ninh បានអញ្ជើញទៅ​សាកសួរ​សុខទុក្ខ កម្មាភិបាល បុគ្គលិកស្ថានទូតវៀតណាម នៅអង់គ្លេស មុនពេលទៅ​បំពេញ
ទស្សនកិច្ចនៅស្វីស។ ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានវាយតំលៃ​ខ្ពស់​ចំពោះ
ការខំប្រឹងប្រែងរបស់បណ្ដាកម្មាភិបាល បុគ្គលិកស្ដានទូតវៀតណាម ​ប្រចាំនៅអង់
គ្លេស។ ឧបនាយករដ្ឋមន្ត្រី លោក Vu Van Ninh ក៏បាន​សង្កត់​ធ្ងន់​ថា៖ ព្រឹត្តិការណ៍
នានាដែលភាគិវៀតណាមឧទ្ទេសនាមចំពោះដៃគូអង់គ្លេស ​អំពីប្រទេសវៀតណាម
មួយមានចំនួនប្រជាជនជាង៩០លាននាក់ បែបបទ​នយោបាយស្ថិរភាព ការប្រើ
ប្រាស់កាន់តែកើនឡើង រដ្ឋាភិបាលប្តេជ្ញារក្សាវិធានការទាំងឡាយ​ដើម្បីស្ថិរភាព
ម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណាប្រកបដោយប្រ​សិទ្ធិភាព ផ្លាស់ប្តូរថ្មីជានិច្ច ធ្វើ
សមាហរណកម្ម​ជាមួយខឿនសេដ្ឋកិច្ចសកល។ ​នេះនឹងជាចំណុចសហប្រតិបត្តិ
ការ វិនិយោគប្រកបដោយប្រសិទ្ធិភាព ជាមួយអង្គភាពអាជីវកម្មអង់គ្លេស នាពេល
ខាងមុខនេះ ពិសេសគឺក្នុងវិស័យសហប្រតិបត្តិការសាធារណះ-វិនិយោគ ដើម្បី
អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ចូលរួម​ទីផ្សារហិរញ្ញវត្ថុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ