វៀតណាមនិងអង់គ្លេសសហប្រតិបតិ្តការទប់ស្កាត់គ្រោះជួញដូរសត្វនិងរុក្ខជាតិព្រៃដោយខុសច្បាប់

វៀតណាមនិងអង់គ្លេសសហប្រតិបតិ្តការទប់ស្កាត់គ្រោះជួញដូរសត្វនិងរុក្ខជាតិព្រៃដោយខុសច្បាប់ - ảnh 1
ឯកអគ្គរាជទូត Giles Lever ចែករំលែកក្នុងសន្និសីទកាសែត (រូបថត៖TTXVN)

(VOVworld) - ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅវៀតណាម លោក Giles Lever មាន
ប្រសាសន៍ក្នុងសន្និសីទកាសែតនាថ្ងៃទី៣ កុម្ភៈ​ថា រដ្ឋាភិបាលនៃប្រទេសទាំងពីរ
វៀតណាមនិងអង់គ្លេស នឹងបង្កើនកិច្ចសហប្រតិបតិ្តការក្នុងការខំប្រឹងប្រែងទូទាំង
ពិភពលោកសំដៅទប់ស្កាត់គ្រោះជួញដូរសត្វនិងរុក្ខជាតិព្រៃដោយខុសច្បាប់។
វៀតណាមនិងអង់គ្លេសរួមជាមួយប្រទេសចំនួន៤៤ផ្សេងទៀតបានចុះហត្ថលេខា
លើសេចក្ដីថ្លែងការណ៍ឡុងដ៍ឆ្នាំ២០១៤ស្ដីអំពីការបង្កើនក្របខ័ណ្ឌយុត្តិធម៌ដើម្បី
ទប់ស្កាត់គ្រោះជួញដូរសត្វនិងរុក្ខជាតិព្រៃដោយខុសច្បាប់។នាខែវិច្ឆិកាខាងមុខ
នេះ វៀតណាមនឹងទទួលរៀបចំសិក្ខាសាលាលើកទី៣អំពីការជួញដូរសត្វនិងរុក្ខ
ជាតិព្រៃដោយខុសច្បាប់ សំដៅរក្សាកម្លាំងចលករនិងជំរុញកិច្ចសហប្រតិបតិ្តការ
រវាងភាគីទាក់ទិននានា។ឯកអគ្គរាជទូត Giles Lever បានឲ្យដឹងថា៖
“រដ្ឋាភិបាលវៀតណាមបានកសាងក្របខ័ណ្ឌយុត្តិធម៌ល្អមួយតាមរយៈសេចក្ដី
សំរេចចិត្តរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ស្ថានការណ៍ជួញដូរផលិតផលធ្វើពី
សត្វនិងរុក្ខជាតិព្រៃ សំដៅការពាររាល់អំបូរសត្វដែលកំពុងទទួលរងការគំរាម
កំហែងក៏ ដូចជាភាពសម្បូរបែបខាងជីវសាស្ត្រ។រាជរដ្ឋាភិបាលអង់គ្លេសនឹងសហ
ប្រតិបតិ្ត ការជាមួយរដ្ឋាភិបាលវៀតណាមដើម្បីជួយវៀតណាមរៀបចំសន្និសីទ
នាពេល ខាងមុខប្រកបដោយជោគជ័យ តាមនោះសរឲ្យឃើញនូវការសន្យា
របស់ វៀតណាមក្នុងការដោះស្រាយបញ្ហានេះ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ