វៀតណាមនិងអ៊ីតាលីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការអំពីអាកាសចរណ៍។

វៀតណាមនិងអ៊ីតាលីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការអំពីអាកាសចរណ៍។ - ảnh 1
វៀតណាមនិងអ៊ីតាលីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការអំពីអាកាសចរណ៍។ (vietnamplus.vn)


        VOV-នាថ្ងៃទី២១មិថុនានៅអ៊ីតាលី អនុរដ្ឋមន្ត្រីក្រសួងគមនាគមដឹកជញ្ជូន
​វៀតណាមលោក Pham Quy Tieu និងអនុរដ្ឋមន្ត្រីការបរទេសអ៊ីតាលីលោក Bruno
Archi បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដឹក​ជញ្ជូន​ផ្លូវ
អាកាសចរណ៍។ កិច្ចព្រមព្រៀងបានកំណត់សិទ្ធិនិងការទទួលខុសត្រូវរបស់
បណ្ដា​ភាគី​សមស្របនឹងច្បាប់របស់ប្រទេសនីមួយៗ និងអនុសញ្ញាអន្តរជាតិអំពី​
អាកាសចរណ៍ស៊ីវិល ក្នុងនោះមានសិទ្ធិដឹកជញ្ជូនសុវត្ថិភាពនិងសន្តិសុខ​
អាកាសចរណ៍​ជាដើម។ ថ្លែងមតិនៅពិធី អនុរដ្ឋមន្ត្រីការបរទេសអ៊ីតាលី Bruno
Archi បានសង្កត់ធ្ងន់ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពោលខាងលើជា​
មូលដ្ឋាន​សារវន្តដើម្បីប្រទេសទាំងពីរអនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្ដែងក្នុង
​វិស័យ​អាកាសចរណ៍​តាមរយៈនោះរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច​សក្ដិសមនឹងទំនាក់ទំនងប្រពៃណីពីយូរមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ