វៀតណាមនិងអ៊ីតាលីជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យធនាគារ ហិរញ្ញវត្ថុ និងរវាងតំបន់

វៀតណាមនិងអ៊ីតាលីជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យធនាគារ ហិរញ្ញវត្ថុ និងរវាងតំបន់ - ảnh 1
ជំនួបធ្វើការរវាងគណៈប្រតិភូនៃប្រទេសទាំង២វៀតណាមនិងអ៊ីតាលី (រូបថត៖TTXVN)

(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចសិក្សាបទពិសោធន៍ក្នុងការជួយ
ឧបត្ថម្ភអង្គភាពអាជីវកម្មតូចនិងមធ្យមនៅអ៊ីតាលីនាពេលកន្លងទៅ គណៈប្រតិភូ
ធនាគារជាតិនិងក្រសួងហិរញ្ញវត្ថុវៀតណាម ដឹកនាំដោយទេសាភិបាលរងលោក
Dao Minh Tu និងអនុរដ្ឋមន្រ្តីលោក Tran Xuan Ha បានជួបធ្វើការជាមួយថ្នាក់ដឹកនាំ
ធនាគារមជ្ឈឹមនិងក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចអ៊ីតាលី។ភាគីទាំង២បានផ្លាស់ប្ដូរមតិ
អំពីបទពិសោធន៍របស់អ៊ីតាលីក្នុងការផ្គត់ផ្គង់ឥណទានសំរាប់អង្គភាពអាជីវកម្ម
មានទ្រង់ទ្រាយតូចនិងមធ្យម ផ្ដល់អាទិភាពសំរាប់ស្ថិរភាពហិរញ្ញវត្ថុ និងរៀបចំ
រចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច។ភាគីទាំង២ក៏បាន ក៏បានផ្លាស់ប្ដូរមតិអំពីការកំណត់
និងគោលនយោបាយឃ្លាំមើលធនាគារ យន្តការសហការ សម្របសម្រួលក្នុង
ប្រព័ន្ធធនាគារ ព្រមទាំងពិភាគ្សាអំពីវិធានការជំរុញកិច្ចសហប្រតិបតិ្តការជាក់
ស្ដែងរវាងប្រទេសទាំង២លើវិស័យធនាគារនិងហិរញ្ញវត្ថុទៀតផង។

វៀតណាមនិងអ៊ីតាលីជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យធនាគារ ហិរញ្ញវត្ថុ និងរវាងតំបន់ - ảnh 2
អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហូជីមិញលោក Le Thanh Liem ទទួលជួបសន្ទនាជាមួយអតីតនាយករដ្ឋមន្រ្តីអ៊ីតាលីលោក Enrico Letta


ជាមួយគ្នានោះ នាថ្ងៃទី១២ មករា អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង
ហូជីមិញលោក Le Thanh Liem បានទទួលជួបសន្ទនាជាមួយអតីតនាយករដ្ឋ
មន្រ្តីអ៊ីតាលីលោក Enrico Letta ដែលកំពុងអញ្ជើញបំពេញទស្សនកិច្ចការងារ
នៅទីក្រុងនេះ។លោក Le Thanh Liem មានគោលបំណងថា អ៊ីតាលីនឹងបន្ត
ជំរុញកិច្ចសហប្រតិបតិ្តការ ជួយឧបត្ថម្ភទីក្រុងហូជីមិញក្នុងបណ្ដាវិស័យឧស្សា
ហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងអប់រំបណ្ដុះបណ្ដាល។ទីក្រុងហូជីមិញ នឹង
បង្កលក្ខណៈងាយស្រួលសំរាប់អង្គភាពអាជីវកម្មអ៊ីតាលីមកស្វែងរកកិច្ចសហ
ប្រតិបតិ្តការនិងវិនិយោគនៅទីនេះ។

វៀតណាមនិងអ៊ីតាលីជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យធនាគារ ហិរញ្ញវត្ថុ និងរវាងតំបន់ - ảnh 3
ភ្ញៀវមកទស្សនារូបថតនៅការតាំងពិព័ណ៍រូបថតអំពីវប្បធម៌វៀតណាម (រូបថត៖TTXVN)


ក៏ក្នុងថ្ងៃដដែល នៅសារមន្ទីជាតិ Il Vittoriano នៅរដ្ឋធានី Rome បានប្រព្រឹត្តទៅ
ប្រារព្វសប្ដាហ៍វប្បធម៌វៀតណាមនៅអ៊ីតាលី។លោក Nguyen Trung Khanh
ប្រធាននាយកដ្ឋានសហប្រតិបតិ្តការអន្តរជាតិ នៃក្រសួងវប្បធម៌ កីឡានិង
ទេសចរណ៍វៀតណាម បានឲ្យដឹងថា ព្រឹត្តិការណ៍នេះស្ថិតក្នុងខ្សែសង្វាក់
ព្រឹត្តិការណ៍សំដៅផ្សព្វផ្សាយទឹកដីនិងមនុស្សវៀតណាម ឆ្ពោះទៅការតាំង
ពិព័ណ៍ពិភពលោក EXPO ឆ្នាំ២០១៥នៅទីក្រុង Milan របស់អ៊ីតាលីនាខែឧសភា
ខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ