វៀតណាមនិងអ៊ីតាលីសហប្រតិបត្តិការលើវិស័យច្បាប់និងយុត្តិធម៌

វៀតណាមនិងអ៊ីតាលីសហប្រតិបត្តិការលើវិស័យច្បាប់និងយុត្តិធម៌ - ảnh 1
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌វៀតណាមលោក Le Thanh Long និងសមភាគីអ៊ីតាលី លោក Andrea Orlando បានចុះហត្ថលេខាលើអនុស្សរណ សហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌នៃប្រទេសទាំងពីរ

(VOVworld)-នារសៀលថ្ងៃទី២៧តុលា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌វៀតណាមលោក Le
Thanh Long និងសមភាគីអ៊ីតាលី លោក Andrea Orlando បានចុះហត្ថលេខាលើអនុ
ស្សរណ សហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌នៃប្រទេសទាំងពីរលើវិស័យច្បាប់
និងយុត្តិធម៌ សំដៅបង្កើតកិច្ចសហប្រតិបត្តិការទ្វេភាគីជាផ្លូវការ រវាងក្រសួងទាំង
ពីរលើវិស័យច្បាប់ និងយុត្តិធម៌។ នៅទីនេះ ភាគីទាំងពីរបានផ្លាស់ប្តូរបទពិសោធន៍
អំពីប្រព័ន្ធគ្រប់គ្រង ផ្នែកយុត្តិធម៌ សហប្រតិបត្តិការបណ្តុះបណ្តាលមុខងារយុត្តិធម៌
 និងផ្លាស់ប្តូរលើអនុ សញ្ញាអន្តរជាតិមួយចំនួននិងវិស័យផ្សេងទៀតដែលភាគីទាំង
ពីរមានការយកចិត្តទុក ដាក់ដូចគ្នា។

        នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អ៊ីតាលីនៅ
វៀតណាម។​ដំណើរទស្សនកិច្ចនេះ​សំដៅបង្កើតទំនាក់ទំនងសហប្រតិបត្តិការលើ
 វិស័យច្បាប់និងយុត្តិធម៌ រូមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព កិច្ចសហ
ប្រតិបត្តិការដ៏ល្អប្រសើរបស់ប្រទេសទាំងពីរ វៀតណាមនិងអ៊ីតាលី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ