វៀតណាមនិងអូម៉ង់ពិគ្រោះយោបល់នយោបាយជាលើកទីបី

(VOVWORLD) -ជាក់ស្ដែង ភាគីទាំងពីរបានលើកទឹកចិត្តដល់សហគ្រាសនៃប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការ ចូលរួមពិព័រណ៍នៅប្រទេសនីមួយៗដើម្បីស្វែងរក ឱកាស សហប្រតិបត្តិការ និងធ្វើអាជីវកម្ម ក៏ដូចជាអនុវត្តន៍យ៉ាងសកម្មនូវរាល់កិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខារួចមក
វៀតណាមនិងអូម៉ង់ពិគ្រោះយោបល់នយោបាយជាលើកទីបី - ảnh 1 អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Cuong (រូបថត៖ vnanet.vn)

យោងតាមកិច្ចព្រមព្រៀងរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៤ ខែតុលា នៅអូម៉ង់ អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Cuong និងអនុរដ្ឋមន្រ្តី ការបរទេសអូម៉ង់ លោក Khalifa Bin Ali Al Harthy បានអញ្ជើញធ្វើជាសហអធិតតីក្នុងជំនួបពិគ្រោះយោបល់នយោបាយជាលើកទី ៣ រវាងវៀតណាមនិងអូម៉ង់។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅអូម៉ង់លើកនេះ លោក Nguyen Quoc Cuong បានជួបជាមួយថ្នាក់ដឹកនាំនៃរដ្ឋាភិបាលអូម៉ង់ជាច្រើនរូប និងចូលរួមពិព័រណ៍ទេសចរណ៍ និងម្ហូបអាហារអូម៉ង់។ នៅក្នុងជំនួបទាំងនេះ ភាគីទាំងពីរបានផ្លាស់ប្តូរវិធានការ ដើម្បីជំរុញថែមទៀតនូវកិច្ចសហប្រតិបត្តិលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ជាពិសេសគឺលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ពលកម្ម កសិកម្ម វប្បធម៌ និងទេសចរណ៍ ។ ជាក់ស្ដែង ភាគីទាំងពីរបានលើកទឹកចិត្តដល់សហគ្រាសនៃប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការ ចូលរួមពិព័រណ៍នៅប្រទេសនីមួយៗដើម្បីស្វែង រកឱកាសសហប្រតិបត្តិការ និងធ្វើអាជីវកម្ម ក៏ដូចជាអនុវត្តន៍យ៉ាងសកម្មនូវរាល់កិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខារួចមកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ