វៀតណាមនិងអាមេរិកកំពុងបោះជំហានលើផ្លូវសហប្រតិបតិ្តការដ៏ល្អប្រសើរ

(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក Donald Trump កំពុងអញ្ជើញមកបំពេញ ទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមនិងចូលរួមសន្និសីទកំពូលថ្នាក់ដឹកនាំ APEC នៅទីក្រុងដាណាំងចាប់ពីថ្ងៃទី១០ដល់ទី១២ វិច្ចិកា។ 

វៀតណាមនិងអាមេរិកកំពុងបោះជំហានលើផ្លូវសហប្រតិបតិ្តការដ៏ល្អប្រសើរ - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump ថ្លែងមតិនៅពេលចូលរួមសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧ (រូបថត៖ AFP/TTXVN)

តាមលោក James W. Fatheree អនុប្រធានសភាពាណិជ្ជកម្មអាមេរិកទទួលបន្ទុកតំបន់ទ្វីបអាស៊ីថា ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីលោក Donald Trump ជា ភស្តុតាងនៃសារសំខាន់របស់តំបន់ APEC លើពិភពលោក។ លោក James W. Fatheree ឲ្យដឹងថែមទៀតថា៖ “យើងខ្ញុំសង្ឃឹមថា កិច្ចសហប្រតិបតិ្តការ អាមេរិក-វៀតណាមនឹងអភិវឌ្ឍន៍ យ៉ាងខ្លាំងក្លានាពេលខាងមុខ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនងរវាងប្រទេស ទាំងនេះកំពុងបោះជំហានលើផ្លូវសហប្រតិបតិ្តការដ៏ល្អប្រសើរ។ សង្ឃឹមថា រដ្ឋា ភិបាលរបស់ប្រធានាធិបតីលោក Donald Trump នឹងបន្តចាត់ទុកវៀតណាមជា ខឿនសេដ្ឋកិច្ចកំពុងរីកចម្រើនដ៏សំខាន់មួយក្នុងតំបន់អាស៊ីអាគ្នេយ៍។ សហគមន៍ សហគ្រាសអាមេរិកយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ទីផ្សារវៀតណាមដោយសារកត្តានានាដូចជាចំនួនប្រជាជន ល្បឿនកំណើននិងការរីកចម្រើនក្នុងកំណែទម្រង់ សេដ្ឋកិច្ច”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ