វៀតណាមនិងអាមេរិកបង្កើតក្របខ័ណ្ឌទំនាក់ទំនងថ្មី

វៀតណាមនិងអាមេរិកបង្កើតក្របខ័ណ្ឌទំនាក់ទំនងថ្មី  - ảnh 1
វៀតណាមនិងអាមេរិកបង្កើតក្របខ័ណ្ឌទំនាក់ទំនងថ្មី (truongtansang.net )

          (VOV)_ដំណើរទៅបំពេញទស្សកិច្ចជាផ្លូវការនៅអាមេរិក របស់ប្រធាន​រដ្ឋវៀត
ណាម  លោក Truong Tan Sang ចាប់ពីថ្ងទី ២៤ ដល់ថ្ងៃទី២៦ ​កក្កដា​មានអត្ថន័យដ៏សែន សំខាន់ បើកចេញដំណាក់កាលថ្មីសំរាប់ ទំនាក់ទំនងនៃប្រទេសទាំងពីរ។ នេះគឺជាការអះ អាងរបស់ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅអាមេរិក លោក Nguyen Quoc Cuong ក្នុង
ពេលឆ្លើយ​សម្ភាសន៍របស់​អ្នកយកព័ត៍មាននៃវិទ្យុសម្លេងវៀតណាម ប្រចាំនៅអាមេរិក 
ស្ដីពីដំណើរ​ទស្សនកិច្ចនៅអាមេរិក ក្នុងរយះពេលខាងមុខនេះរបស់ប្រធានរដ្ឋ Truong
Tan Sang។ តាម ឯកអគ្គរដ្ឋទូត​ Nguyen Quoc Cuong ថា÷ ក្នុងដំណើរ​ទស្សន​កិច្ចលើក នេះ ក្រៅពីជំនួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក ​Barack Obama ប្រធានរដ្ឋ​ Truong
Tan Sang នឹងមានសកម្មភាពជាច្រើន​ទៀត ដូចជា÷​ជួបធ្វើការជាមួយថ្នាក់ដឹកនាំរដ្ឋសភា  សមាជិកសភានិង​សមា​ជិក​ព្រឹទ្ធិសភា មជ្ឈដ្ឋានអ្នកនយោបាយ …។ល។ ឯកអគ្គរដ្ឋទូត​ 
Nguyen Quoc Cuong បានអោយដឹងថា÷

          “ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងរយះពេលកន្លងទៅ បាន​អភិវឌ្ឍន៍​លើគ្រប់
វិស័យ  ថ្នាក់ដឹកនាំអាមេរិកបានថ្លែងមតិជាច្រើនលើកថា÷ ចាត់ទុក​វៀតណាមជាដៃគូ កំពុងលេចចេញដ៏សែនសំខាន់ក្នុងតំបន់។ ខ្ញុំចាត់ទុកថា÷​ទំនាក់ទំនងរវាងប្រទេស ទាំង ពីរនៅមានសក្ដានុភាពជាច្រើន និងមានគ្រិះដ្ឋានជាច្រើន ដើម្បីយើងជឿជាក់ថា ទំនាក់
ទំនងរវាងប្រទេសទាំងពីរនឹង​អភិវឌ្ឍន៍ខ្លាំងក្លាក្នុងរយះពេលខាងមុខនេះ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ