វៀតណាមនិងអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ

(VOVWORLD) -នាព្រឹកថ្ងៃទី ១៧ ខែតុលា នៅទីក្រុងហូជីមិញ នាយឧត្តមសេនីយ៍ លោក Nguyen Xuan Lich រដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាមបានទទួលជួបគណប្រតិភូក្រសួងការពារជាតិអាមេរិក ដឹកនាំដោយលោក James Mattis រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
វៀតណាមនិងអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ - ảnh 1 នាយឧត្តមសេនីយ៍ លោក Nguyen Xuan Lich រដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាម និងលោក James Mattis រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក

ថ្លែងនៅទីនេះ រដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាម លោក Nguyen Xuan Lich បានសង្កត់ធ្ងន់ថា ក្នុងកិច្ចសហប្រតិបត្តិការជាមួយអាមេរិកនោះ វៀតណាមនឹងបន្តផ្ដោតលើការជំនះពុះពារលើផលវិបាក ដោយសារសង្គ្រាម ក្នុងនោះមានការសម្អាតជាតិគីមីពុល ពណ៌លឿងទុំ dioxin ជាពិសេសគឺនៅ នៅព្រលានយន្តហោះ Bien Hoa ។ លោក Ngo Xuan Lich បានស្នើអោយអាមេរិកបន្តសហប្រតិបត្តិការយ៉ាងសកម្មជាមួយវៀតណាម ដើម្បីអនុវត្តន៍ និងសម្រេចគម្រោងការណ៍សម្អាតជាតិ dioxin នៅ តំបន់ ព្រលានយន្តហោះ Bien Hoa សំដៅរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅវៀតណាម។

ចំណែកឯខ្លួនវិញ លោក James Mattis រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកបានអះអាងថា នឹងរួមជាមួយវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី លើវិស័យសន្តិសុខនាវាចរណ៍ ជួយឧបត្ថម្ភមនុស្សធម៌ និងជួយសង្គ្រោះគ្រោះមហន្តរាយ សកម្មភាពរក្សាសន្តិភាព និងជំនះពុះពារលើផលវិបាកដោយសារសង្គ្រាម។ លោក James Mattis បានបន្តថាលទ្ធផលនៃដំណើរទស្សនកិច្ចលើកនេះ នឹងជាមូលដ្ឋាន ដើម្បីរាយការណ៍ជូនរដ្ឋាភិបាល និងរដ្ឋសភាអាមេរិក បន្តជួយឧបត្ថម្ភវៀតណាមជំនះពុះពារផលវិបាកក្រោយសង្គ្រាមអំពី dioxin ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ