វៀតណាមនិងអាមេរិកបង្កើនទំនាក់ទំនងសហប្រតិបត្តិការរដ្ឋសភា

(VOVWORLD) -អនុប្រធានរដ្ឋសភាវៀតណាម លោក Do Ba Ty នាពេលថ្មីៗនេះបានជួបសន្ទនាជាមួយគណៈប្រតិភូគណៈកម្មាធិការយោធានៃរដ្ឋសភាជាន់ទាបអាមេរិក ដឹកនាំដោយប្រធានគណៈកម្មាធិការ លោក William Macclellan Thornberry 
វៀតណាមនិងអាមេរិកបង្កើនទំនាក់ទំនងសហប្រតិបត្តិការរដ្ឋសភា - ảnh 1

វៀតណាមនិងអាមេរិកបង្កើនទំនាក់ទំនងសហប្រតិបត្តិការរដ្ឋសភា

          អនុប្រធានរដ្ឋសភាវៀតណាម លោក Do Ba Ty នាពេលថ្មីៗនេះបានជួបសន្ទនាជាមួយគណៈប្រតិភូគណៈកម្មាធិការយោធានៃរដ្ឋសភាជាន់ទាបអាមេរិក ដឹកនាំដោយប្រធានគណៈកម្មាធិការ លោក William Macclellan Thornberry ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ នៅទីនេះ លោក Do Ba Ty បានអះអាងថា៖វៀតណាមជានិច្ចកាលរក្សាគោលមាគា៍ផ្លាស់ប្តូរថ្មី និងគោលនយោបាយកិច្ចការបរទេសឯករាជ្យម្ចាសការ ពហុបែបភាវូបនីយកម្ម និងពហុទិសភាវូបនីយកម្ម និងធ្វើសមាហរណកម្មអន្តរជាតិ  បង្កើនទំនាក់ទំនងជាមួយបណ្ដាប្រទេសលើពិភពលោក ដែលក្នុងនោះមានអាមេរិក។ អនុប្រធានរដ្ឋសភាលោក Do Ba Ty មានគោលបំណងបង្កើននិងធ្វើអោយស៊ីជំរៅថែមទៀតទំនាក់ទំនងដៃគូលើគ្រប់វិស័យរវាងវៀតណាម-អាមេរិក  តាម ទិសជាក់ស្ដែង ប្រសិទ្ធភាពលើវិស័យទាំងបី គឺទ្វេភាគី តំបន់និងពិភពលោក។ រីឯ លោក William Macclellan Thornberry បានអោយដឹងថា៖អាមេរិកនឹងជំរុញថែមទៀតសកម្មភាពជួយសង្គ្រោះ ជួយឧបត្ថម្ភដោយគ្រោះអាសន្ន រាវរកសំអាតគ្រាប់បែកមីន សំអាតជាតិគីមីពុលពណ៌លឿងទុំ/Dioxin នៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ