វៀតណាមនិងអាមេរិករៀបចំការសន្ទនាស្តីពីបណ្ហានយោបាយ-សន្តិសុខ-ការពារជាតិ


វៀតណាមនិងអាមេរិករៀបចំការសន្ទនាស្តីពីបណ្ហានយោបាយ-សន្តិសុខ-ការពារជាតិ - ảnh 1
វៀតណាមនិងអាមេរិករៀបចំការសន្ទនាស្តីពីបណ្ហានយោបាយ-សន្តិសុខ-ការពារជាតិ (VOV)

(VOVworld) – ការសន្ទនានយោបាយ-សន្តិសុខ-ការពារជាតិវៀតណាម-អាមេរិក
លើកទី ៨ បានប្រព្រឹត្តទៅ នាថ្ងៃទី ៣ សីហា នៅវ៉ាស៊ីនតោន ប្រទេសអាមេរិក។
អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Ha Kim Ngoc ដឹកនាំគណៈប្រតិភូ
វៀតណាមនិងគណៈប្រតិភូអាមេរិកដឹកនាំដោយលោកស្រី Tina Kaidanow
ឧបការីស្តីទីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកបញ្ហានយោបាយ-យោធា
បានចូលរួមការសន្ទនាលើកនេះ។ ផ្លាស់ប្តូរស្តីពីបញ្ហាទ្វេភាគី ​មន្ត្រីជាន់ខ្ពស់ទាំង
ពីររូបបានឯកភាពសហការអនុវត្តប្រកបដោយប្រសិទ្ធភាពបណ្ដាកិច្ចព្រមព្រៀង
ដែលទទួលបានក្នុងដំណើរទស្សនកិច្ចនៅវៀតណាមនាពេលថ្មីៗនេះរបស់ប្រធា
នាធិបតីអាមេរិក Obama សំដៅបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នៅ
ការសន្ទនានេះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោកស្រី Ha Kim Ngoc ក៏
បានស្នើឲ្យភាគីអាមេរិកបង្កើនការជួយឧបត្ថម្ភវៀតណាមក្នុងការស្វែងរក
យុទ្ធជនវៀតណាមដែលបានបាត់ខ្លួនក្នុងសង្គ្រាមការរាវរកគ្រាប់មីននិងបោះ
សំអាតជាតិគីមីពុលពណ៌ឡឿងទុំ dioxine  នៅវៀតណាម។ រីឯភាគីអាមេរិក
ឧបការីស្តីទីរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី Tina Kaidanow បានអះអាង
ថា៖ អាមេរិកចាត់ទុកការដោះស្រាយផលវិបាកដោយសង្គ្រាមគឺជាអាទិភាពជួរ
មុខហើយនឹងបន្តជួយឧបត្ថម្ភវៀតណាមលើវិស័យនេះនិងវិស័យផ្សេងៗទៀត។
ស្តីពីបញ្ហាក្នុងតំបន់និងលើពិភពលោក ភាគីទាំងពីរបានវាយតំលៃអំពី
ស្ថានភាពនយោបាយ-សន្តិសុខក្នុងតំបន់ ជាពិសេសគឺបញ្ហានៅសមុទ្រខាង
កើត ផងដែរ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ