វៀតណាមនិងអ៊ុយក្រែនចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើវិស័យកីឡាកាយសម្ព័ន្ធ

(VOVWORLD) - នាថ្ងៃទី ១៦ មករា នៅរដ្ឋធានី Kiev ឯកអគ្គរដ្ឋទូត
វៀតណាមប្រចាំ នៅអ៊ុយក្រែន លោក Nguyen Anh Tuan និងរដ្ឋមន្ត្រីក្រសួងកីឡានិងយុវជន អ៊ុយក្រែន លោក Igor Zhdanov បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិ បត្តិការលើវិស័យកីឡាកាយសម្ព័ន្ធ។ 
វៀតណាមនិងអ៊ុយក្រែនចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើវិស័យកីឡាកាយសម្ព័ន្ធ - ảnh 1 វៀតណាមនិងអ៊ុយក្រែនចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើវិស័យកីឡាកាយសម្ព័ន្ធ

(VOVworld) – នាថ្ងៃទី ១៦ មករា នៅរដ្ឋធានី Kiev ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ នៅអ៊ុយក្រែន លោក Nguyen Anh Tuan និងរដ្ឋមន្ត្រីក្រសួងកីឡានិងយុវជន អ៊ុយក្រែន លោក Igor Zhdanov បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិ បត្តិការលើវិស័យកីឡាកាយសម្ព័ន្ធ។ ថ្លែងមតិបន្ទាប់ពីពិធីចុះហត្ថលេខា រដ្ឋមន្ត្រី ក្រសួងកីឡានិងយុវជនអ៊ុយក្រែន លោក Igor Zhdanov បានឲ្យដឹងថា៖ ការចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជារបត់សំខាន់មួយក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងអ៊ុយក្រែន-វៀតណាមដែលបង្កើតមូលដ្ឋានគត្តិយុត្តិសំខាន់ក្នុងការ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកីឡាកាយសម្ព័ន្ធរវាងប្រទេសទាំងពីរក៏ដូចជារវាងបណ្ដាអង្គការនិងសម្ព័ន្ធសមាគមកីឡារបស់អ៊ុយក្រែននិងវៀតណាមផង ដែរ។ លោកជឿជាក់ថា៖ អាស្រ័យដោយកិច្ចសហប្រតិបត្តិការនេះ អ៊ុយក្រែននិង វៀតណាមនឹងដណ្តើមបានស្នាដៃខ្ពង់ខ្ពស់លើវិស័យកីឡាកាយសម្ព័ន្ធ បើកចេញ ឱកាសថ្មីជាច្រើនហើយបង្កលក្ខណៈងាយស្រួលសំរាប់កិច្ចសហប្រតិបត្តិការរវាង កីឡាករកីឡាការិនីអ៊ុយក្រែននិងវៀតណាម។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតវៀត ណាម លោក Nguyen Anh Tuan បានឲ្យដឹងថា៖ កិច្ចព្រមព្រៀងពោលខាងលើឆ្លើយតបនឹងតម្រូវការរបស់ប្រទេសទាំងពីរសមស្របនឹងគោលការណ៍ជំរុញទំនាក់ ទំនងដៃគូសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងអ៊ុយក្រែន៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ