វៀតណាមនិងអូស្ត្រាលីបង្កើនកិច្ចសហប្រតិបត្តិការយោធា

វៀតណាមនិងអូស្ត្រាលីបង្កើនកិច្ចសហប្រតិបត្តិការយោធា - ảnh 1
វៀតណាមនិងអូស្ត្រាលីបង្កើនកិច្ចសហប្រតិបត្តិការយោធា
(រូបថតៈ vietnam+)

(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់នាយឧត្តមសេនីយ៍ Mark Binskin មេ
បញ្ជាការកម្លាំងការពារជាតិអូស្រ្តាលី គណៈប្រតិភូយោធាជាន់ខ្ពស់របស់កង
ទ័ពប្រជាជន វៀតណាមដឹកនាំដោយ ឧត្តមសេនីឯក Do Ba Ty អគ្គសេនាធិកា
និងជាអនុ រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញទៅបំពេញ
ទស្សនកិច្ច ជាផ្លូវការនៅ អូស្រ្តាលីចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១២វិច្ឆិកា។ ក្នុងជំនួប
សន្ទនា នាយឧត្តមសេនីយ៍ Mark Binskin និងឧត្តមសេនីឯក Do Ba Ty បាន
ផ្លាស់ប្តូរមតិអំពីបណ្ហាតំបន់ដែល​ភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។
 ភាគីទាំងពីរ បានពិភាគ្សាលើបណ្តា វិធានការ សំដៅលាតត្រដាងអនុវត្តន៍ខ្លឹម
សារនៃកិច្ចសហប្រតិបត្តិការក្នុងក្រប ខ័ណ្ឌនៃ“អនុស្សារណៈយោគយល់គ្នាស្តីពី
កិច្ចសហប្រតិបត្តិការការពារជាតិ” ដែលប្រទេសទាំងពីរបានចុះហត្ថលេ ខានា
ឆ្នាំ២០១០ ។ ឧត្តមសេនីឯក Do Ba Ty បានសង្កត់ធ្ងន់ថា វៀតណាមមានគោល
បំណង​ទទួលបានការគាំទ្រសកម្មរបស់អូស្រ្តាលីលើវិស័យ មនុស្សធម៌ សំដៅ
ជំនះពុៈពារលើផលវិបាកនៃសង្គ្រាមនៅវៀតណាម តាមនោះរួម​ចំណែកចូលក្នុង
ការជម្រុញទំនាក់ទំនងយោធារវាងប្រទេសទាំងពីរវៀត ណាមនិងអូស្ត្រាលី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ