វៀតណាមនិងអូស្រ្តាលីបង្កើនកិច្ចសហប្រតិបតិ្តការ

(VOVworld) - ចាប់ពីថ្ងៃទី២១ដល់ទី២២ កក្កដា ឯគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូស្រ្តាលី
លោក Luong Thanh Nghi បានមានដំណើរទស្សនកិច្ចនៅរដ្ឋ Victoria​ នៃប្រទេសនេះ។
លោក Luong Thanh Nghi បានទៅជួបសំដែងការគួសមទេសាភិបាលរដ្ឋលោក Alex
Chernov ប្រធានរដ្ឋសភាជន់ខ្ពស់លោក Bruce Atkinson ប្រធានរដ្ឋសភាជាន់ទាបលោក
ស្រីChristine Fyffe ថ្នាក់ដឹកនាំទីក្រុង Melbourneនិងសមាជិកសភាមួយចំនួនរូបទៀត។
នៅបណ្ដាជំនួបនេះ លោក Luong Thanh Nghi បានវាយតំលៃខ្ពស់ចំពោះរាល់ការរួម
វិភាគទានដ៏សំខាន់របស់រដ្ឋអំណាចនិងប្រជាជននៃរដ្ឋ Victoria ក្នុងការអភិវឌ្ឍន៍ទំនាក់
ទំនងរវាងប្រទេសទាំង២ក្នុងរយៈពេល៤០ឆ្នាំកន្លងទៅ។លោកបានសង្កត់ធ្ងន់ថា
ដោយមានឧត្តមភាពក្នុងវិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាខ្ពស់ ក៏ដូចជា
ការអប់រំរដ្ឋ​ Victoria នឹងមានការរួមចំណែកជាក់ស្ដែងក្នុងការជំរុញទំនាក់ទំនងរវាង
ប្រទេសទាំង២ឲ្យកាន់តែស៊ីជំរៅ និងមានប្រសិទ្ធិភាព​និងចីរភាពពីមួយថ្ងៃទៅមួយថ្ងៃ។

វៀតណាមនិងអូស្រ្តាលីបង្កើនកិច្ចសហប្រតិបតិ្តការ - ảnh 1
ឯកអគ្គរដ្ឋទូត Luong Thanh Nghi ជួបសន្ទនាជាមួយថ្នាក់ដឹកនាំរដ្ឋសភានៃរដ្ឋ Victoria
(រូបថត៖TTXVN)

លោកទេសាភិបាល Alex Chernov និងថ្នាក់ដឹកនាំរដ្ឋ Victoria បានអះងាងថា រដ្ឋ Victoria យកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយវៀតណាម ជាពិសេសក្នុងវិស័យ
សេដ្ឋកិច្ច ពាណិជ្ចកម្មវិនិយោគ និងអប់រំ ហើយបានស្នើរថា ត្រូវជំរុញកិច្ចសហប្រតិបតិ្ត
ការរវាងទីក្រុង Melbourne និងទីក្រុងហូជីមិញឲ្យខ្លាំងក្លាជាងទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ