វៀតណាមនិងអ៊ីស្រាអែលចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន២

វៀតណាមនិងអ៊ីស្រាអែលចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន២ - ảnh 1


(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ក្រសួងការពារជាតិអ៊ីស្រាអែល គណៈប្រ
តិភូជាន់ខ្ពស់នៃក្រសួងនគបាលវៀតណាម ដឹកនាំដោយឧត្តមសេនីយ៍ឯក Dang
Van Hieu អនុរដ្ឋមន្រ្តីអចិន្រ្តៃយ៍ក្រសួងនគបាល បានទៅបំពេញទស្សន កិច្ចនៅ
ប្រទេសអ៊ីស្រាអែលពីថ្ងៃទី២១ដល់ថ្ងៃទី២៤មិនា។ ឧត្តមសេនីយ៍ឯក Dang Van Hieu បានមានការជួបសន្ទនាជាមួយឧត្តមសេនីយ៍ត្រី Dan Harel ជាប្រធាន អគ្គស្នងការ
នៃក្រសួងការពារជាតិអ៊ីស្រាអែល សំដៅផ្លាស់ប្តូរគ្នាចំពោះរាល់បញ្ហា ទាក់ទិនដល់
កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិងសន្តិសុខ។ ភាគីទាំង ពីរបានចុះហត្ថ
លេខាលើឯកសារសហប្រតិបត្តិការរវាងក្រសួងនគបាលវៀតណាមនិងក្រសួង
ការពារជាតិអ៊ីស្រាអែលចំនួន២ច្បាប់ ក្នុងនោះមានអនុសារណៈ យោគយល់គ្នាស្តី
អំពីកិច្ចសហប្រតិបត្តិការឧស្សាហកម្ម និងបច្ចេកវិទ្យាលើវិស័យ សន្តិសុខផ្ទៃក្នុង និងអនុសារណៈយោគយល់គ្នាស្តីអំពីការ ការពារព័ត៌មានសម្ងាត់។ ទម្ទឹមនឹងនោះ ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាសហប្រតិបត្តិការមួយចំនួន​ក្នុង​វិស័យភស្តុភា
និងបច្ចេកទេស។

        ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូវៀតណាមបានទៅ
ទស្សនា ក្រុមហ៊ុនមួយចំនួនចំណុះក្រសួងការពារជាតិអ៊ីស្រាអែលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ