វៀតណាមនិងអាហ្វ្រិកខាងត្បូងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអភិរក្សភាពសម្បូរបែបខាងជីវសាស្ត្រ


វៀតណាមនិងអាហ្វ្រិកខាងត្បូងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអភិរក្សភាពសម្បូរបែបខាងជីវសាស្ត្រ - ảnh 1
វៀតណាមនិងអាហ្វ្រិកខាងត្បូងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអភិរក្សភាពសម្បូរបែបខាង
ជីវសាស្ត្រ (Image: Vietnam+)

(VOVworld)  - វៀតណាមនិងអាហ្វ្រិកខាងត្បូងបង្កើនកិច្ចសហប្រតិបត្តិការលើ វិស័យអភិរក្សភាពសម្បូរបែបខាងជីវសាស្ត្រ។ នេះគឺជាខ្លឹមសារដែលទទួលបាន រវាងអនុរដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានវៀតណាម លោក Bui Cach Tuyen ដែលកំពុងមានដំណើរទស្សនកិច្ចការងារនៅអាហ្វ្រិកខាងត្បូង ចាប់ពីថ្ងៃទី ២១
ដល់ទី ២៩ មិនា ជាមួយអនុរដ្ឋមន្ត្រីក្រសួងធនធានទឹកនិងបណ្ដាបញ្ហាបរិស្ថាន
ប្រទេសម្ចាស់ផ្ទះ លោក Rejoice Mabudafhasi។ គោលនៅនៃដំណើរទស្សនកិច្ច
របស់គណៈប្រតិភូវៀតណាមគឺសំដៅស្រាវជ្រាវផ្លាស់ប្តូរបទពិសោធន៍ក្នុងការ
គ្រប់គ្រងអភិរក្សភាពសម្បូបែបជីវសាស្ត្រ។ ក្នុងជំនួបធ្វើការជាមួយសមភាគី
Rejoice Mabudafhasi អនុរដ្ឋមន្ត្រី Bui Cach Tuyen បានអះអាងថា៖ វៀតណាម
យកចិត្ត ទុកដាក់ជាពិសេសដល់ទំនាក់ទំនងលើគ្រប់វិស័យជាមួយអាហ្វ្រិក
ខាងត្បូង ជាពិសេសលើវិស័យអភិរក្សភាពសម្បូបែបជីវសាស្ត្រ។ ដោយសារ
អាហ្វ្រិកខាងត្បូងមានប្រព័ន្ធអេកូឡូហ្ស៊ីសម្បូរបែបជួរមុខលើសកលលោក
និងមានបទពិសោធន៍ជាច្រើនលើវិស័យនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ