វៀតណាមនិងអាហ្សង់ទីនជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

(VOVWORLD) - ចាប់ពីថ្ងៃទី១៧ដល់ទី២០ ខែកក្កដា គណៈប្រតិភុជាន់ខ្ពស់រដ្ឋសភាវៀត ណាមដឹកនាំដោយអនុប្រធានរដ្ឋសភាលោក Do Ba Ty បានអញ្ជើញទៅបំពេញ ទស្សនកិច្ចការងារនៅប្រទេសអាហ្សង់ទីន។
វៀតណាមនិងអាហ្សង់ទីនជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ - ảnh 1 អនុប្រធានរដ្ឋសភាវៀតណាមលោក Do Ba Ty និងគណៈប្រតិភូវៀតណាមក្នុងជំនួបជាមួយអនុ ប្រធានាធិបតីនិងជាប្រធានព្រឹទ្ធសភាលោកស្រី Marta Gabriela Michetti (រូបថត៖ TTXVN)

ក្នុងដំណើរទស្សនកិច្ចលើកនេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានទៅជួបសម្ដែងការគួរសមអនុ ប្រធានាធិបតីនិងជាប្រធានព្រឹទ្ធសភា Marta Gabriela Michetti ជួបចរចាជាមួយ ប្រធានព្រឹទ្ធសភាស្ដីទី Federico Pinedo ជួបសន្ទនាជាមួយនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងទ័ពអាហ្សង់ទីន Bari Del Valley Sosa ជួបធ្វើការជាមួយរដ្ឋ មន្រ្តីការបរទេស្ដីទី Daniel Raimondi អនុប្រធានគណៈកម្មាធិការកិច្ចការបរទេស ព្រឹទ្ធសភា Omar Perotti និងក្រុមសមាជិក សភាមិត្តភាពអាហ្សង់ទីន វៀតណាម ផងដែរ។

        នៅក្នុងបណ្ដាជំនួបខាងលើ អនុប្រធានរដ្ឋសភាវៀតណាមលោក Do Ba Ty បានអះអាងនូវគោលនយោបាយរបស់វៀតណាម ដោយផ្តោតទៅលើការអភិវឌ្ឍ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយអាហ្សង់ទីន។ ក្នុងពេលនោះ ថ្នាក់ដឹក នាំជាន់ខ្ពស់នានារបស់អាហ្សង់ទីនបានវាយតំលៃខ្ពស់ចំពោះអត្ថន័យនៃដំណើរ ទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ក្នុងឱកាសប្រទេស ទាំងពីររំលឹកខួបលើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី២៥ តុលា ឆ្នាំ១៩៧៣ ថ្ងៃទី២៥ តុលា ឆ្នាំ ២០១៨) ព្រមទាំងមានគោលបំណងចង់បង្កើន ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាមទាំងខាងទ្វេភាគីនិងពហុ ភាគីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ