វៀតណាមនិងអាហ្សង់ទីនបង្កើនការផ្លាស់ប្ដូរពាណិជ្ជកម្មនិងវិនិយោគ

 វៀតណាមនិងអាហ្សង់ទីនបង្កើនការផ្លាស់ប្ដូរពាណិជ្ជកម្មនិងវិនិយោគ - ảnh 1
វេទិការអង្គភាពអាជីវកម្មអាហ្សង់ទីន-វៀតណាម (រូបថត៖Vietnamplus)

(VOVworld) - នាថ្ងៃទី៣១ សីហា នៅជំនួបធ្វើការជាមួយអនុរដ្ឋមន្រ្តីក្រសួងឧស្សា
ហពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh ដែលកំពុងបំពេញទស្សនកិច្ចនៅ
អាហ្សង់ទីន អនុរដ្ឋមន្រ្តីការបរទេសអាហ្សង់ទីនលោក Carlos Bianco បានសំដែង
គោលបំណងបង្កើនថែមទៀតនូវការផ្លាស់ប្ដូរពាណិជ្ជកម្មនិងវិនិយោគជាមួយវៀត
ណាម។នៅទីនេះ ភាគីទាំងពីរបានសន្យាថា នឹងបង្កលក្ខណៈងាយ ស្រួលសំរាប់
អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរពន្លឿនពាណិជ្ជកម្ម ព្រមទាំង​ឯកភាពដំណើរ
ការចរចារអំពីក្របខ័ណ្ឌយុត្តិធម៌សំដៅបង្កភាពងាយស្រួលសំរាប់ ផលិតផលវៀត
ណាមចូលក្នុងទីផ្សារអាហ្សង់ទីន។ នាថ្ងៃដដែល ថ្លែងមតិនៅវេទិការអង្គភាពអាជី
វកម្មអាហ្សង់ទីន-វៀតណាម លោក Tran Tuan Anh បានសង្កត់ធ្ងន់ថា រដ្ឋាភិបាល
វៀតណាមជានិច្ចកាលបង្កលក្ខណៈងាយ ស្រួលសំរាប់វិនិយោគិនបរទេស ក្នុង
នោះមានអាជីវករអាហ្សង់ទីនផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ