វៀតណាមនិងអាហ្សង់ទីនពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម

(VOVWORLD) -  នាថ្ងៃទី ២៥ និង ២៦ ខែតុលា កិច្ចប្រជុំលើកទី ៦ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងវៀតណាមនិងអាហ្សង់ទីន បានប្រព្រឹត្តទៅនៅរដ្ឋធានី Buenos Aires ក្រោមការដឹកនាំរបស់អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Do Thang Hai និងរដ្ឋលេខាធិការទទួលបន្ទុកសេដ្ឋកិច្ចណៃក្រសួងការបរទេសនិងកិច្ចសាសនាអាហ្សង់ទីន លោក Horacio Reyser ផងដែរ។

វៀតណាមនិងអាហ្សង់ទីនពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម - ảnh 1 ទិដ្ឋភាពនៃជំនួបពិភាក្សា (រូបថតៈ Vietnam+)

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គនោះ រដ្ឋលេខាធិការ លោក  Horacio Reyser បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃភាពជាដៃគូយុទ្ធសាស្រ្តដ៏គ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ លោក Horacio Reyser បានលើកឡើងថា ប្លុក Mercosur បានត្រៀមខ្លួនរួចជាស្រេចដើម្បីបើកការចរចា ស្តីពីលទ្ធភាពរៀបចំកិច្ចចរចារស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាង Mercosur និងវៀតណាម។

ចំណែកអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Do Thanh Hai បានមានប្រសាសន៍ថា ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយក្នុងវិស័យនេះ ប្រទេសទាំងពីរគួរតែពង្រឹងយន្តការផ្លាស់ប្តូរព័ត៌មានជាទៀងទាត់ ជាពិសេស ជម្រុញការពន្លឿនពាណិជ្ជកម្មនិង ការផ្លាស់ប្តូរវប្បធម៌។

គួរបញ្ជាក់ថា Mercosur ឬទីផ្សាររួមនៅភាគខាងត្បូង ជាប្លុកអនុតំបន់ពាណិជ្ជកម្ម ប្រចាំតំបន់អាមេរិកឡាទីន ដែលមានគោលដៅលើកកម្ពស់ការធ្វើពាណិជ្ជកម្មសេរី និងការផ្តល់សេវាកម្ម, ដឹកជញ្ជូនទំនិញ, និងធ្វើដំណើរដោយរលូន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ