វៀតណាមនិងអេហ្ស៊ីបជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សាយសំលេង

វៀតណាមនិងអេហ្ស៊ីបជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សាយសំលេង - ảnh 1
អគ្គនាយក VOV លោក Nguyen The Ky ជូនអំណោយអនុស្សាវរីយ៍លោកស្រី Nadia Mabrouk

(VOVworld) - នាថ្ងៃទី៤ ធ្នូ នៅរដ្ឋធានី គែ ក្រុមការងារវិទ្យុផ្សាយសម្លេងវៀត
ណាម (VOV) ដឹកនាំដោយលោក Nguyen The Ky សមាជិកមជ្ឈឹមបក្សនិងជា
អគ្គនាយក VOV បានមានជំនួបធ្វើការជាមួយប្រធានវិទ្យុផ្សាយសម្លេងជាតិអេហ្ស៊ីប
លោកស្រីNadia Mabrouk សំដៅជំរុញកិច្ចសហប្រតិបតិ្តការរវាងវិទ្យុផ្សាយសម្លេង
ជាតិនៃប្រទេសទាំងពីរ។លោក Nguyen The Ky បានស្នើឲ្យស្ថាប័នទាំងពីរសំរេច
បែបបទចុងក្រោយយ៉ាងឆាប់ៗដើម្បីឆ្នោះទៅការចុះហត្ថលេខាលើកិច្ចព្រមព្រៀង
សហប្រតិបតិ្តការទ្វេភាគីលើវិស័យផ្សាយសម្លេងក្នុងពេលវេលាឆាប់ បំផុត។តាម
នោះ ភាគីទាំងពីរនឹងផ្លាស់ប្ដូរកម្មវិធីផ្សាយសម្លេងសំដៅឧទ្ទេសនាម និងផ្សព្វផ្សាយ
អំពីវប្បធម៌ ទឹកដីនិងមនុស្សនៃប្រទេសទាំងពីរ រួមចំណែកបង្កើន ការយល់ដឹងរវាង
ប្រជាជនវៀតណាមនិងអេហ្ស៊ីប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ