វៀតណាមនិងអេហ្ស៊ីបបង្កើនកិច្ចសហប្រតិបត្តិការដើម្បីធ្វើឱ្យស៊ីជម្រៅថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី

(VOVWORLD) - ថ្ងៃទី ៨ ខែមិថុនា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសអេហ្ស៊ីប លោក Sameh Shourky ដើម្បីពិភាក្សាពីវិធានការណ៍ជំរុញទំនាក់ទំនងទ្វេភាគីក្នុងបរិបទនៃការរីករាលដាលជំងឺឆ្លង COVID-19 និងបញ្ហាអន្តរជាតិនិងតំបន់មួយចំនួនដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។

ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh បានអះអាងថា វៀត ណាមបានត្រៀមខ្លួនរួចជាស្រេចដើម្បីចែករំលែកជាមួយអេហ្ស៊ីបនូវបទពិសោធន៍របស់ខ្លួនក្នុងការឆ្លើយតប នឹងជំងឺរាតត្បាត។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើអាទិភាពក្នុងការជំរុញនិងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងប្រទេសទាំងពីរ។ ទន្ទឹមជាមួយគ្នានេះ ភាគីទាំងពីរក៏បានឯកភាពបន្តជំរុញនិងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចសហប្រតិបត្តិការដែលបានចុះហត្ថលេខាក៏ដូចជា បង្កើនការផ្លាស់ប្តូរគ្នាដើម្បីស្វែងរកដំណោះស្រាយ សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេស ក្រោយពេលដែលជំងឺរាតត្បាត COVID-19 ស្ថិតក្នុងការគ្រប់គ្រងយ៉ាងល្អប្រសើរ។ ជាមួយគ្នានេះ ភាគីទាំងពីរបានសម្តែងនូវការខិតខំប្រឹងប្រែង ដើម្បីនាំទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់សម្រេចបាន ១ ពាន់ លានដុល្លារអាមេរិក ដូចទៅនឹងគោលដៅដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានដាក់ចេញ។

រដ្ឋមន្រ្តីទាំងពីររូបក៏បានសន្យាបន្តសហការយ៉ាងជិតស្និទ្ធលើវេទិកាអន្តរជាតិ ជាពិសេសនៅអង្គការសហប្រជាជាតិ ដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍនៅក្នុងតំបន់និងជុំវិញពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ