វៀតណាមនិងឥណ្ឌាជំរុញខ្លាំងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ

វៀតណាមនិងឥណ្ឌាជំរុញខ្លាំងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ - ảnh 1
នាយករដ្ឋមន្ត្រី​​ Nguyen Tan Dung និងលោកស្រី Sushma Swaraj រដ្ឋមន្ត្រីការបរទេសឥណ្ឌា(http://nguyentandung.org)

(VOV)_នាព្រឹកថ្ងៃទី២៥ សីហា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្ត្រី​រដ្ឋាភិាល វៀតណាម លោក Nguyen Tan Dung បានទទួលជួបសន្ទនា​ជាមួយលោកស្រី
 Sushma Swaraj រដ្ឋមន្ត្រីការបរទេសឥណ្ឌា ដែលកំពុង​មានដំណើរទស្សនកិច្ចនៅ
វៀតណាម។វាយតំលៃខ្ពស់ចំពោះលទ្ធផលនៃជំនួប​សន្ទនារវាងរដ្ឋមន្រ្តីការបរ
ទេសនៃប្រទេស ទាំងពីរ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានចាត់ទុកថា៖  លទ្ធផលនៃដំណើរទស្សនកិច្ចលើកនេះនឹងរួម​ចំណែកដ៏សែនសំខាន់ ក្នុងការជំរុញ ទំនាក់ទំនងមិត្តភាពប្រពៃណី ដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងឥណ្ឌា។ លោក
 Nguyen Tan Dung ក៏បាន​អះអាង​ថា៖ គោលនយោបាយមុនក៏ដូចជាក្រោយរបស់ វៀតណាម គឺធ្វើ​អស់ពីកម្លាំងកាយចិត្តរបស់ខ្លួន រួមជាមួយឥណ្ឌា ជំរុញទំ​នាក់ទំនង
មិត្ត​ភាព​ប្រពៃណីដ៏ល្អប្រសើ យូរអង្វែង ដោយផ្អែកទៅលើស្មារតីដៃគូយុទ្ធសាស្ត្រ ​អភិវឌ្ឍន៍លើគ្រប់វិស័យ នាំមកនូវផលប្រយោជន៍ជាក់ស្ដែងសំរាប់ប្រជាជននៃប្រ
ទេសទាំងពីរ រួមចំណែកចូលក្នុងសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងអភិ
វឌ្ឍន៍ក្នុងតំបន់ និងលើទូទាំងពិភពលោក។ លោកស្រី Sushma Swaraj បានជូន​សេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi អញ្ជើញលោកនាយក
រដ្ឋមន្ត្រី Nguyen Tan Dung ទៅបំពេញ​ទស្សន​កិច្ចនៅឥណ្ឌានាខែតុលាខាង​មុខនេះ​ ដើម្បីពិភាក្សាអំពីបណ្ដាទិសដៅធំៗ​ក្នុងទំនាក់ទំនងទ្វេរភាគី។ ទន្ទឹមនឹងនោះ លោក
ស្រី Sushma Swaraj ​ក៏មានគោលបំណងថា៖ ភាគីទាំងពិរត្រូវខំប្រឹងប្រែងយ៉ាងច្រើន
ថែមទៀត​ ដើម្បីជំរុញ​កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ