វៀតណាមនិងឥណ្ឌាធ្វើសមយុទ្ធរួមលើតុខ្សាច់ ស្ដីពីការរក្សាសន្តិភាពនៃអង្គការ សហប្រជាជាតិ

(VOVWORLD) -កម្មវិធីនេះបានប្រព្រឹត្តិទៅក្នុងរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១៤ ខែកក្កដា ដោយផ្តោតសំខាន់លើយន្តការប្រតិបត្តិ គតិយុត្តិ និងមនុស្សធម៌របស់កងកម្លាំងរក្សាសន្តិភាព ក៏ដូចជាចែករំលែកបទពិសោធន៍ និងជំនាញក្នុងបេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ។
វៀតណាមនិងឥណ្ឌាធ្វើសមយុទ្ធរួមលើតុខ្សាច់ ស្ដីពីការរក្សាសន្តិភាពនៃអង្គការ សហប្រជាជាតិ - ảnh 1ពិធីបើកសមយុទ្ធរួមលើតុខ្សាច់ (រូបថត៖ vnanet.vn)

នាថ្ងៃទី ៨ ខែកក្កដានៅទីក្រុងហាណូយ ស្នងការដ្ឋានរក្សាសន្តិភាពវៀតណាមបានរៀបចំការបើកសមយុទ្ធរួមលើតុខ្សាច់ ជាមួយឥណ្ឌា ស្ដីពីការរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ ឆ្នាំ ២០១៩ (VINBAX - 2019) សំដៅផ្លាស់ប្ដូរបទពិសោធន៍ វិធី និងជំនាញគ្រប់គ្រង ការបញ្ជ និង ការដោះស្រាយស្ថានភាពដែលកើតឡើងនៅក្នុងសកម្មភាពរក្សាសន្តិភាពក្នុងបេសកកម្មនៃអង្គការសហប្រជាជាតិ។

កម្មវិធីនេះបានប្រព្រឹត្តិទៅក្នុងរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១៤ ខែកក្កដា ដោយផ្តោតសំខាន់លើយន្តការប្រតិបត្តិ គតិយុត្តិ និងមនុស្សធម៌របស់កងកម្លាំងរក្សាសន្តិភាព ក៏ដូចជាចែករំលែកបទពិសោធន៍ និងជំនាញក្នុងបេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ។

អញ្ជើញថ្លែងនៅទីនេះ លោក វរសេនីយ៍ឯក Nguyen Nhu Canh ស្នងការរងនៃស្នងការដ្ឋានរក្សាសន្តិភាពវៀតណាមបានឲ្យដឹងថា៖ ការធ្វើសមយុទ្ធលើកនេះ បានរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពចូលរួមសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ។ តាមរយៈការធ្វើសមយុទ្ធ VINBAX - ឆ្នាំ ២០១៩ នេះ ស្នងការដ្ឋានរក្សាសន្តិភាពវៀតណាមមានលក្ខខណ្ឌបន្ថែមដើម្បីលើកកម្ពស់

សមត្ថភាពរៀបចំសម្មយុទ្ធស្ដីពីការរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ។ VINBAX - ឆ្នាំ ២០១៩ ក៏ជាសកម្មភាពដែលមានអត្ថន័យពិតជាក់ស្ដែង រួមចំណែកបង្កើនការយល់ដឹង ទំនាក់ទំនងមិត្តភាព និងកិចក្ចសហប្រតិបត្តិការលើវិស័យរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិរវាងវៀតណាម និងឥណ្ឌាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ