វៀតណាមនិងឥណ្ឌូនេស៊ីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសមុទ្រនិងរបរនេសាទ

វៀតណាមនិងឥណ្ឌូនេស៊ីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសមុទ្រនិងរបរនេសាទ - ảnh 1
អនុរដ្ឋមន្រ្តីលោក Vu Van Tam និងរដ្ឋមន្រ្តីក្រសួងនាវាចរណ៍និងរបរនេសាទឥណ្ឌូនេស៊ី
ចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការ (រូបថត៖fistenet.gov.vn)

(VOVworld) - ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទរដ្ឋមន្រ្តីស្ដីអំពី “ពិនិត្យប្រភព
ដើមនៃផលិតផលជលផល” និងសន្និសីទជលផលអាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិក នាថ្ងៃ
ទី ២៦ កក្កដា អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមលោក Vu
Van Tam បានជួបចរចារជាមួយរដ្ឋមន្រ្តីក្រសួងនាវាចរណ៍និងរបរនេសាទឥណ្ឌូនេស៊ី
លោកស្រី Susi Pudjiastuti។នៅទីនេះ ភាគីទាំងពីរបានឯកភាពថា នឹងស្នើរយ៉ាង
ឆាប់ៗឲ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរពន្យាពេលបន្ថែម៥ឆ្នាំទៀត ចំពោះអនុស្សៈ
រណយោគយល់ស្ដីអំពីកិច្ចសហប្រតិបតិ្តការនាវាចរណ៍និងរបរ នេសាទរវាង
ប្រទេសទាំងពីរ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៧ មករា ឆ្នាំ២០១០។
រដ្ឋមន្រ្តីលោកស្រី Susi Pudjiastuti បានលើកទឹកចិត្តវៀតណាម វិនិយោគទៅក្នុង
វិស័យចិញ្ចឹមនិងកែច្នៃជលផលនៅឥណ្ឌូនេស៊ី ព្រមទាំងស្នើរឲ្យ រៀបចំជំនួប
ប្រាស្រ័យរវាងស្ថាប័នគ្រប់គ្រងនិងសហគ្រាសជលផលនៃប្រទេស ទាំងពីរនា
ខែកញ្ញាខាងមុខនៅឥណ្ឌូនេស៊ី សំដៅស្វែងរកដៃគូនិងឱកាសសហប្រតិបតិ្តការ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ