វៀតណាមនិងឥណ្ឌូនេស៊ីអំពាវនាវឱ្យមានការដោះស្រាយបញ្ហា Abyei ដោយសន្តិវិធី

(VOVWORLD) -  នៅក្នុងជំនួបនេះវៀតណាមនិងឥណ្ឌូណេស៊ីបានបង្ហាញនូវគោល បំណងថា ភាគីនានានឹងដោះស្រាយបញ្ហារបស់ Abyei ដោយសន្តិវិធី រួមចំណែកដល់ការជំរុញសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍរយៈពេលវែងនៅក្នុងប្រទេសទាំងពីរ។

នៅថ្ងៃទី ២២ ខែតុលា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំជាប្រចាំស្តីពីស្ថានភាពនៅតំបន់ Abyei ដែលមានតំបន់ជម្លោះរវាងស៊ូដង់និងស៊ូដង់ខាងត្បូង ក៏ដូចជាសកម្មភាពរបស់កងកំលាំងសន្តិសុខបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំនៅ Abyei (UNISFA) ។ នៅក្នុងជំនួបនេះវៀតណាមនិងឥណ្ឌូណេស៊ីបានបង្ហាញនូវគោលបំណងថា ភាគីនានានឹងដោះស្រាយបញ្ហារបស់ Abyei ដោយសន្តិវិធី រួមចំណែកដល់ការជំរុញសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍរយៈពេលវែងនៅក្នុងប្រទេសទាំងពីរ។

ក្នុងសុន្ទរកថារួមគ្នាសម្រាប់ទាំងវៀតណាមនិងឥណ្ឌូនេស៊ី ឯកអគ្គរដ្ឋទូត Dian Triansyah Djani ប្រធានស្ថានបេសកម្មអចិន្រ្តៃយ៍ឥណ្ឌូនេស៊ីប្រចាំនៅអង្គការសហប្រជាជាតិបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស៊ូដង់និងស៊ូដង់ខាងត្បូងក្នុងការជំរុញដំណើរការអន្តរកាលក្នុងប្រទេសនីមួយៗ ក្នុងនោះមានទាំងកិច្ចខិតខំប្រឹងប្រែងផ្សះផ្សាប្រកបដោយប្រសិទ្ធភាព។ ឥណ្ឌូនេស៊ីនិងវៀតណាមបានស្វាគមន៍រាល់ការខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិ អង្គការតំបន់និងប្រទេសនានាដើម្បីជំរុញកិច្ចសន្ទនាអំពី Abyei៕

ប្រតិកម្មទៅវិញ

ផ្សេងៗ