វៀតណាមនាំចេញប្រធានបទពិភាក្សាសំរាប់សន្និសីទ ASGP-132

វៀតណាមនាំចេញប្រធានបទពិភាក្សាសំរាប់សន្និសីទ ASGP-132 - ảnh 1
វៀតណាមនាំចេញប្រធានបទពិភាក្សាសំរាប់សន្និសីទ ASGP-132 (Image: VNA)


(VOVworld) – ក្នុងក្របខ័ណ្ឌបណ្ដាសកម្មភាពនៅខាងក្រៅនៃសមហាសន្និបាត
អន្តរសភាពិភពលោក (IPU) លើកទី ១៣១ នាយប់ថ្ងៃទី ១៤ តុលា (ព្រឹកថ្ងៃទី ១៥
តុលា តាមម៉ោងវៀតណាម) ប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាម លោក
Nguyen Hanh Phuc បានជួបចរចារជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍
សមាគមបណ្ដា អគ្គលេខាធិការសភា (ASGP) ។ លោក Nguyen Hanh Phuc បាន
នាំចេញការផ្តើមគំនិត “ប្រសិទ្ធភាពរបស់រូបសណ្ឋានជួយឧបត្ថម្ភក្នុងការងារនៅ
សភា” ធ្វើជាប្រធានបទ រួមនៅសន្និសទី ASGP លើកទី ១៣២ នៅទីក្រុង
ហាណូយ។ ប្រធានបទនេះនឹងបង្កលក្ខណៈសំរាប់បណ្ដាប្រទេសចែករំលែក
អំពីរូបសណ្ឋានចាត់តាំងក្បាលម៉ាស៊ីនបច្ចុប្បន្ននៅសភារបស់ខ្លួន ព្រមទាំង ស្វែងរកចណុចគុណសម្បត្តិនិងភាពអនខ្សោយដើម្បីលើកកំពស់គុណភាពនិង
ប្រសិទ្ធភាពសកម្មភាពរបស់សភាននៃប្រទេសនិមួយៗ។ តាមគំរោង គណៈកម្មា
ធិការអចិន្ត្រៃយ៍ ASGP នឹងដំណើរការកិច្ចប្រជុំជាផ្លូវការនាថ្ងៃទី ១៦ តុលា ដើម្បី
នាំចេញសេចក្តីសម្រេចសំខាន់សំដៅអនុវត្តល្អបណ្ដាគោលដៅដែល IPU បាន
នាំចេញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ