វៀតណាមនាំចេញមុខទំនិញបន្លែ ផ្លែឈើ ក្នុងតម្លៃជាង៩៤៤លានដុល្លាអាមេរិកក្នុងត្រីមាសទី១ឆ្នាំ២០២១

(VOVWORLD) - គួរឲ្យកត់សម្គាល់ថា ទោះ បីជាស្ថានភាពជម្ងឺ កូវីដ ១៩ នៅតែវិវឌ្ឍន៍យ៉ាងស្មុគស្មាញនៅបណ្ដាប្រទេសជាទីផ្សារ នាំចូលសំខាន់ៗក៏ដោយ ប៉ុន្តែការនាំចេញបន្លែ ផ្លែឈើរបស់វៀតណាម នៅតែដំណើរ ការប្រកបដោយផ្លែផ្កា។

យោងតាមទិន្នន័យពីនាយកដ្ឋាននាំចេញនាំចូល ចំណុះក្រសួងឧស្សាហកម្មនិង ពាណិជ្ជកម្មវៀតណាម បានឲ្យដឹងថាគិតរហូតដល់ដំណាច់ខែមីនាឆ្នាំ២០២១ វៀតណាម បាននាំចេញមុខទំនិញបន្លែ ផ្លែឈើ ក្នុងតម្លៃជាទឹកប្រាក់ជាង៩៤៤លានដុល្លាអាមេរិក កើន៦%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ។ គួរឲ្យកត់សម្គាល់ថា ទោះ បីជាស្ថានភាពជម្ងឺ កូវីដ ១៩ នៅតែវិវឌ្ឍន៍យ៉ាងស្មុគស្មាញនៅបណ្ដាប្រទេសជាទីផ្សារ នាំចូលសំខាន់ៗក៏ដោយ ប៉ុន្តែការនាំចេញបន្លែ ផ្លែឈើរបស់វៀតណាម នៅតែដំណើរ ការប្រកបដោយផ្លែផ្កា។
គួរជម្រាបបន្ថែមទៀតថា ទីផ្សារនាំចេញបន្លែ ផ្លែឈើធំៗរបស់វៀតណាម រួមមាន ចិន អាមេរិក ថៃ ជប៉ុននិងកូរ៉េខាងត្បូង ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ