វៀតណាមនាំមកនូវការចាប់អាម្មណ៍ល្អចំពោះអង្គសន្និសីទ APEC ទាំងអស់

វៀតណាមនាំមកនូវការចាប់អាម្មណ៍ល្អចំពោះអង្គសន្និសីទ APEC ទាំងអស់  - ảnh 1
វៀតណាមនាំមកនូវការចាប់អាម្មណ៍ល្អចំពោះអង្គសន្និសីទ APEC ទាំងអស់ (VNA)


(VOVworld) – នេះគឺជាការចាប់អាម្មណ៍របស់បណ្ដាអង្គសន្និសីទអន្តរជាតិនៅ
ខាងក្រៅសន្និសីទលើកទី​១ មជ្ឈដ្ឋានមន្ត្រីជាន់ខ្ពស់នៃវេទិការសហប្រតិបត្តិការ
 សេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (SOM ១) និងបណ្ដាកិច្ចប្រជុំទាក់ទិននានាដែលកំពុង
ប្រព្រឹត្តទៅនៅទីក្រុង Nha Trang ខេត្ត Khanh Hoa ភាគកណ្ដាលវៀតណាម ចាប់
ពីថ្ងៃទី ១៨ កុម្ភៈដល់ទី ៣ មិនា ឆ្នាំ ២០១៧។ លោក Andrey Klotchenko តំណាង
ពីសហព័ន្ធរុស្ស៊ី បានចែករំលែកការចាប់អារម្មណ៍របស់ខ្លួនចំពោះការងារ ត្រៀម
រៀបចំសន្និសីទ SOM ១ របស់វៀតណាម។ គណៈចាត់តាំងមានប្រភពធន ធាន
មនុស្សជំនាញប្រកបដោយប្រសិទ្ធភាពដែលបង្កលក្ខណៈងាយស្រួលសំរាប់
គណៈប្រតិភូនៃបណ្ដាខឿនសេដ្ឋកិច្ចរបស់ APEC ចូលរួមសន្និសីទ។ រីឯខ្លួនវិញ
លោក Mohamad Iqbal Djamil គណៈប្រតិភូឥណ្ឌូណេស៊ីបានឲ្យដឹងថា៖ នេះគឺ
ជាលើកដំបូងដែលោកមកទស្សនាទីក្រុង Nha Trang ជាពិសេស លោក មាន
ការចាប់អាម្មណ៍យ៉ាងខ្លាំងក្នុងពេលដែលបានទទួលទានម្ហូបអាហារតាមដង
វិថីនៅទីក្រុងនេះ ផងដែរ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ