វៀតណាម-ន័រវេសបង្កើនកិច្ចសហប្រតិបត្តិការ

(VOVWORLD) - ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍនៃទំនាក់ទំនងទ្វេភាគីនាពេល កន្លងមក ព្រមទាំងឯកភាពលើការថែរក្សានិងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ជាពិសេសគឺវិស័យដែល ប្រទេសទាំងពីរមានឧត្តមភាពដូចជា ការចិញ្ចឹមជលផល ថាមពលស្អាត ការស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រ កិច្ចការពារបរិស្ថានសមុទ្រ និងប្រេង ឧស្ម័ន ជាដើម។
នារសៀលថ្ងៃទី៤ ធ្នូ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀត ណាមលោក Pham Binh Minh និងរដ្ឋមន្ត្រីការបរទេសន័រវេស លោកស្រី Marie Eriksen Soreide បានជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូ អំពីស្ថាន ភាពទំនាក់ទំនងរវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការនៅក្រុម ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងឆ្នាំ២០២១ ពេលដែលន័រវេសចាប់ ផ្ដើមកាន់តំណែងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ។ ភាគី ទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍនៃទំនាក់ទំនងទ្វេភាគីនាពេល កន្លងមក ព្រមទាំងឯកភាពលើការថែរក្សានិងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ជាពិសេសគឺវិស័យដែល ប្រទេសទាំងពីរមានឧត្តមភាពដូចជា ការចិញ្ចឹមជលផល ថាមពលស្អាត ការស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រ កិច្ចការពារបរិស្ថានសមុទ្រ និងប្រេង ឧស្ម័ន ជាដើម។ រដ្ឋមន្រ្តីការបរទេសទាំងពីររូបបានអះអាងថា ភាគីទាំងពីរ នឹងបន្តរក្សានិងបង្កើនយន្តការពិគ្រោះយោបល់ សំដៅចែករំលែកព័ត៌មាន ទស្សនៈទៅវិញទៅមក ស្វែងរកសម្លេងរួមនិងជំរុញការមូលមតិឯកឆន្ទ ក្នុង ការដោះស្រាយបញ្ហានានានៅក្នុងក្របខ័ណ្ឌក្រុមប្រឹក្សាសន្តិសុខអ.ស.បផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ